រដ្ឋាភិបាលជូនដំណឹងដល់ស្ថានទូតអំពីការធ្វើរដ្ឋប្រហារ
អ្នកនាំពាក្យក្រសួងមួយបាននិយាយកាលពីម្សិលមិញថា រដ្ឋាភិបាលបាន ជូនដំណឹងដល់ស្ថានទូតបរទេសនៅក្នុងប្រទេសថា ការគំរាមធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដើម្បីតវ៉ានឹងលទ្ធផល បោះឆ្នោតនេះមានបំណងផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ ថា រដ្ឋាភិបាលបានផ្ញើលិខិតជូនស្ថានទូតជាង៤០រួមទាំង អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិផងដែរដើម្បីជូន ដំណឹងដល់ពួកគេអំពីក្តីបារម្ភរបស់រដ្ឋាភិបាលខ្លាចការធ្វើបាតុកម្ម របស់គណបក្សសង្គ្រោះជាតិត្រូវបានគេប្រើប្រាស់ដើម្បីធ្វើ រដ្ឋប្រហារ។ លោកបានមានប្រសាសន៍ថា “នេះគឺជាលិខិតដ៏សំខាន់មួយដើម្បីជូនដំណឹង ដល់ស្ថានទូតទាំងអស់ថា ពាក្យមួយចំនួនដែលយើងបានឮ [នៅកន្លែងជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិ] ដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មផ្តួលរំលំ និង ផ្លាស់ប្តូររដ្ឋាភិបាល ដូចជាពាក្យផ្តួលរំលំ ផ្តួលរំលំ ផ្តួលរំលំ និងពាក្យដូរ ដូរ ដូរ”។ លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេស្រឡាញ់ប្រទេសកម្ពុជា ពួកគេមិន ធ្វើសកម្មភាពដូច្នេះទេ។ រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាលជាប់ ឆ្នោត”។ ទោះបីជាការអះអាងរបស់គណបក្សប្រជាជនកម្ពុជាចំពោះជ័យជម្នះនេះ ស្របគ្នានឹងការប្រកាសលទ្ធផលបឋមដោយ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) កាលពីដើមខែនេះក៏ដោយ ក៏គណបក្សសង្គ្រោះជាតិបានអះអាងពីជ័យ ជម្នះរបស់ខ្លួនដែរ និងបានទាមទារឲ្យមានការស៊ើបអង្កេតឲ្យបាន ត្រឹមត្រូវលើភាពមិនប្រក្រតីនៃការបោះឆ្នោតនេះដែរ។…