លទ្ធផលឆ្នោតបណ្តោះអាសន្ននៅខេត្តព្រៃវែងប្រឈមនឹងបណ្តឹងច្រើន
ខេត្តព្រៃវែង — គណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួនប្រាំមួយក្នុងខេត្តព្រៃវែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃអាទិត្យម្សិលមិញ នេះ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានបាត់បង់អាសនៈពីចំនួន៧មកត្រឹម៥វិញ។ លោកហួត ផាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង បានឲ្យដឹងដូច្នេះកាលពីព្រឹកថ្ងៃច័ន្ទនេះ។ លោកនិយាយថា៖ «ឃើញលទ្ធផលនៃការបែងចែកអាសនៈនេះរួចហើយគឺគណបក្សប្រជាជនបានប្រាំ អាសនៈ ហើយគណបក្សសង្គ្រោះជាតិបានប្រាំមួយអាសនៈ»។ ប៉ុន្តែលោកប្រធានគណៈកម្មការបោះឆ្នោតខេត្តបញ្ជាក់ថា នេះគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នតែប៉ុណ្ណោះ មិនទាន់ផ្លូវការទេ។ លោកបន្តថា៖ «លទ្ធផលនេះជាលទ្ធផលបណ្តោះអាសន្នទេ ពីព្រោះយើងកំពុងប្រមូលឯកសារផ្សេងៗបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ លទ្ធផលឡើងវិញ ហើយយើងនឹងបញ្ជូនទៅគ.ជ.ប.។ ការប្រកាសលទ្ធផលគឺ គ.ជ.ប. អ្នកប្រកាស»។…
http://khmer.voanews.com/content/election-redsult-in-prey-veng-opposed/1712330.html