លោក សម រង្ស៊ី ថាព្រះមហាក្សត្រ​មិន​ទាន់​កំណត់​ថ្ងៃ​ប្រជុំ​សភាទេ

លោក​ សម រង្ស៊ី មេដឹកនាំគណបក្ស​ប្រឆាំង​​បាន​មាន​ប្រសាសន៍​កាល​ពីម្សិល​ មិញ​ ថា លោក​​មិន​ជឿថា ព្រះមហាក្សត្រ​ នរោត្តម​ សីហមុនី  ​បាន​ប្រកាស​ជាផ្លូវការ ​ពីកាល​បរិច្ឆេទ​ដែល​ព្រះ​​អង្គ​នឹង​បើក​សម័យ​ប្រជុំ​សភា​នៅ​ចុង​ខែ​នេះ​ទេ​  ថ្វីបើ​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហត្ត​​លេខា​លើ​ព្រះសារ​លិខិត​មួយ​ ប្រកាស​ថា ព្រះ​​អង្គ​នឹង​កោះប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ក្តី។ លោក​ សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​ បន្ទាប់​ ពីធ្វើ​ដំណើរ ​ទៅផ្សារ​អូរ​ប្ញស្សី ដើម្បីជួប​អាជីវករ​ និងអ្នក​គាំទ្រថា លិខិត​​ដែល​ចេញ​ ដោយ​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.) នោះគឺគ្រាន់តែ​ជាលិខិត ​ឆ្លើយ​ឆ្លង​រវាង​ព្រះមហាក្សត្រ​ និង​លោក​ អ៊ឹម សួស្តី ប្រធាន​ គ.ជ.ប. តែ​ ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​កោះ​ប្រជុំ​សភា​​លើក​ដំបូង​​ទេ​។ លោក​បាន​ មាន​ប្រសាសន៍ថា “ខ្ញុំមិន​ជឿ​ថា វាជា​សារលិខិត​របស់​ ព្រះមហាក្សត្រ​កោះហៅ​សមាជិក​សភា​នោះទេ​” ដោយ​លោក​ពន្យល់ថា ប្រសិន​បើ​ព្រះ​ មហា​ក្សត្រ​ សីហមុនី ចង់​កោះ​ប្រជុំសភា​​លើក​ដំបូង​នេះ​ ព្រះអង្គ​មិន​ធ្វើ​ តាម​រយៈ​ គ.ជ.ប. ​ដូច្នេះ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ព្រះ​មហា​ក្សត្រ​មិន​ទាន់​បាន​កោះ​ប្រជុំ​សភា​ទេ​។  ប្រសិន​បើ​ព្រះ​អង្គ​ត្រូវ​កោះ​ប្រជុំ​សភា​នោះ ​ព្រះ​អង្គ​​នឹង​ឡាយ​ ព្រះសារលិខិត​ជូន​សមាជិក​សភា​ ​ទៅ​ហើយ ព្រះអង្គនឹង​មិន​ឡាយ​ព្រះសារ​លិខិត​ តាម​រយៈ​ចោរ​ដូច អ៊ឹម សួស្តី ទេ​”។ ទោះជាយ៉ាង​ណា​ លោក​ សម រង្ស៊ី បាន ​មាន​ប្រសាសន៍ថា ប្រសិន​បើ​ព្រះ​មហា​ ក្សត្រ​បាន​ស្នើ​សុំ​ដោយ​ផ្ទាល់​​ឲ្យ​សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ទទួល​យក​ អាសនៈ​របស់​ខ្លួន​នោះ​គណបក្ស​សង្គ្រោះជាតិ​នឹង​ពិចារណាពី​សំណើ​​នេះ​ គឺ​អា​ ចមានការ​ផ្លាស់​ប្តូរពីការ​សន្យា​របស់​ខ្លួន​ជាយូរ​មក​ហើយ​​ ដើម្បីធ្វើ​ ពហិការ​សម័យ​ប្រជុំសភា​ ប្រសិនបើ​មិន​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ ត្រូវ​លើការ​ចោទ​ប្រកាន់​ពីភាព​មិន​​ប្រក្រតី​នៃការ​បោះឆ្នោត​ទេនោះ​។…

Alex Willemyns and Khuon Narim
http://www.cambodiadailykhmer.com/news/5296/