លោកជា ស៊ីមឆ្លើយតបលោកសម រង្ស៊ី
ភ្នំពេញៈ លោកជា ស៊ីម ប្រធានគណបក្សកាន់អំណាចបានទទូចកាលពីម្សិលមិញថា គណបក្សប្រជាជននៅតែមានឆន្ទៈបន្តពិភាក្សាជាមួយនឹងគណបក្សប្រឆាំង គឺមួយថ្ងៃ បន្ទាប់ពីលោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានជំរុញឲ្យមានកិច្ចពិភាក្សា បន្តទៀតអំពីការបង្កើតគណៈកម្មការឯករាជ្យដើម្បីធ្វើការស៊ើបអង្កេត ទៅលើលទ្ធផលបោះឆ្នោត ដែលមានភាពមិនប្រក្រតី។
ប៉ុន្តែ ទន្ទឹមនឹងលោក សម រង្ស៊ី បានស្នើលោកជា ស៊ីម ចាត់ថ្នាក់ដឹកនាំគណបក្សប្រជាជនដើម្បីធ្វើការពិភាក្សាមានសញ្ញា តិចតួចបង្ហាញអំពីចំណាត់ការច្បាស់លាស់របស់លោក ជា ស៊ីម។
លិខិតពីលោក ជា ស៊ីម បានសរសេរថា៖«គណបក្សប្រជាជន នៅតែមានសុច្ឆន្ទៈដ៏ពិតប្រាកដ ដើម្បីបន្តការចរចាដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ដោយឈរលើលទ្ធផលនៃការបោះឆ្នោត និងស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ ដែលជាផ្លូវដ៏ល្អបំផុត ដើម្បីធានាបាននូវភាពសុខសាន្តរបស់ប្រជាជនយើង»។
ការចរចា រវាងគណបក្សទាំងពីរបានបរាជ័យពីរដងលើតួនាទីរបស់អង្គការសហ ប្រជាជាតិ គ. ជ.ប និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការស៊ើបអង្កេតឯករាជ្យទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត ។ គណបក្សសង្គ្រោះជាតិទទូចថា ការស៊ើបអង្កេតហ្មត់ចត់ ទាមទារឲ្យមានវត្តមានរបស់អង្គការសហប្រជាជាតិ ចំណែកឯគណបក្សប្រជាជន បានទទូចថា ការចូលរួមរបស់អង្គការសហប្រជាជាតិគឺខុសច្បាប់។…
http://www.postkhmer.com/index.php/national/1-national-news/103221-2013-08-30-04-08-17