លោក សម រង្ស៊ី ប្រកាន់ជំហរធ្វើមហាបាតុកម្មអហិង្សាដោយយកតាមលំនំាមហាត្មះគន្ឋី ប្រសិនបើគ្មានដំណោះស្រាយ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ សីហា ២០១៣នេះថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរធ្វើមហាបាតុកម្មអហិង្សាដដែល បើសិនជាគ្មានដំណោះស្រាយតាមការចង់បានរបស់គណបក្សសង្គ្រោះជាតិទេនោះ ។ លោក សម រង្ស៊ី បានបញ្ជាក់បន្ថែមថា មហាបាតុកម្មអហិង្សានេះ លោកនឹងយកលំនំាតាមមហាត្មះគន្ឋី ដែលជាវីរបុរសទាមទារឯករាជ្យដោយអហិង្សា និងសន្តិភាពរបស់ប្រទេសឥណ្ឌា ។ មេបក្សប្រឆាំងរូបនេះបានអះអាងទៀតថា ចាប់ពីថ្ងៃទី២៩សីហានេះទៅ អ្នកដែលនឹងចូលរួមធ្វើមហាបាតុកម្មនឹងត្រូវចូលហ្វឹកហាត់ដោយមានគ្រូជំនាញ ជនជាតិបារំាងធ្វើការបង្ហាត់បង្រៀននោះថែមទៀត ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ សីហាម្សិលមិញ លោកសម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ផ្ញើជូនសម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដោយសុំឲ្យសម្តេចចាត់បញ្ជូនមន្រ្តី ដើម្បីចរចាជាថ្មីម្តងទៀត ។…