លោក សម រង្ស៊ី ស្នើឲ្យ​​​អ.ស.ប. បញ្ជូន​អ្នក​សង្កេត​​​​ការ​ណ៍​មក​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ការ​​​បោះឆ្នោត​​​

លោក​ សម រង្ស៊ី មេដឹក​នាំគណបក្ស​ប្រឆាំង​​​បាន​ស្នើ​ឲ្យ​លោក បាន គីមូន (Ban Ki-moon) អគ្គលេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​​អ្នកសង្កេត​ការ​ណ៍មក​ឃ្លាំ​ មើល​ការ​ស៊ើប​អង្កេត​របស់​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ ឆ្នោត(គ.ជ.ប.)​អំពី​ភាព​មិន​ប្រក្រតីនៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​កាល​​ពី​ ថ្ងៃទី២៨ ខែ​កក្កដា។ យោង​តាម​លិខិត​​ចុះ​ថ្ងៃ​ទី​៥ខែ​សីហា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​ មិញ​នោះ លោក សម រង្ស៊ី បាន​​លើក​ឡើង​ពី​​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ ដើម្បី​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ចូលរួម​ក្នុង​ដំណើរ​ការ​ស៊ើប​ អង្កេត​ ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​មិន​បាន​ធ្វើ​ដូចនេះ​គឺជា​ការ​បំពាន​​ កិច្ច​ព្រម​ព្រៀង​នេះ​ដែល​បាន​ចុះ​ហត្ថ​លេខា​កាល​​ពី​ឆ្នាំ​១៩៩១ដែល​បាន​​ បង្កើត​ផែនទី​​បង្ហាញ​ផ្លូវ​សម្រាប់​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ សម រង្ស៊ី បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​​របស់​លោក​ថា “​ យើង​ជឿ​ថា ​ភា​ព​មិន​ប្រក្រតី​ជាច្រើន​នៅក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត​​នេះ ធ្វើ​ឲ្យ​ មាន​លទ្ធផល​ដែល​មិន​ឆ្លុះ​បញ្ចាំង​​ត្រឹមត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ ​”។ លោក​បាន​បន្ថែម​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីសត​ម្រូវ​ឲ្យ​អង្គ​ការ​សហ​ប្រជា​ជាតិ  និង​ប្រទេស​កម្ពុជា​ធានា​ឲ្យ​មាន​លទ្ធិ​ប្រជា​​ធិបតេយ្យ​ “សេរី​  និង​ពហុបក្ស​ ”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើការ​បោះ​ឆ្នោត​មិន​សេរី​ និង​យុត្តិធម៌ នោះ​ព្រះ​រាជាណាចក្រកម្ពុជា​ និង​អង្គការ​សហ​ប្រជា​ជាតិកំពុង​​​តែ​រំលោភ​ កិច្ច​​ព្រម​ព្រៀង​នេះហើយ”។…

http://www.cambodiadailykhmer.com/latest/4087/