លោក គល់ បញ្ញា៖ គេមិនអាចបើកកញ្ចប់សុវត្ថិភាពទាំងអស់បានទេ តែគេអាចបើកផ្ទៀងផ្ទាត់ខ្លះបាន
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងសម្រាប់ថ្ងៃសៅរ៍នេះគឺ លោក គល់ បញ្ញា នាយកអង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល ( Comfrel)។ ឆ្លើយតបនឹងសំណួរបស់ ប៉ែន បូណា លោក គល់ បញ្ញា អះអាងថា អ្វីដែលលោកសង្កេតឃើញក្នុងភាពមិនប្រក្រតីមួយចំនួននោះ គឺជាកង្វះខាត បច្ចេកទេសប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកសំណូមពរឲ្យ គ.ជ.ប បើកទូលាយជាងនេះបន្តិច ដោយយល់ព្រមឲ្យមានការផ្ទៀងផ្ទាត់ឯកសារក្នុង កញ្ចប់សុវត្ថិភាពមួយចំនួន ដើម្បីដឹងអំពីទំហំនៃភាពមិនប្រក្រតី។…