សន្ដិភាពកើតឡើងយ៉ាងពេញលេញនៅក្នុងថ្ងៃបួងសួង និងតវ៉ា
ទោះបីជាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ត្រូវបានធ្វើឡើងក្នុងរូបភាពបួងសួងក៏ដោយ ក៏ការប្រមូលផ្ដុំ គ្នានេះមានសំឡេងយ៉ាងសាទរដែលកំណត់ការប្រឆាំជាធ្លុងមួយដើម្បីផ្លាស់ប្ដូរ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកគាំទ្រគណបក្សប្រឆាំងប្រហែលជា២០.០០០នាក់ បានចូលរួមក្នុង ការធ្វើបាតុកម្ម ដែលត្រូវបានគេពិនិត្យមើល ដោយយកចិត្តទុក ដាក់ ក្នុងគោលបំណងលើកកម្ពស់តម្លៃនៃអហិង្សា សន្ដិភាព និង យុត្តិធម៌ ស្របពេលដែលមានការទាមទារជាបន្ទាន់ឲ្យគណបក្សប្រជាជន កម្ពុជា ដែលបានកាន់អំណាចអស់រយៈពេលជាយូរមកហើយនោះចុះចេញពី អំណាចរបស់ខ្លួន។ លោក សម រង្ស៊ី ប្រធានបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ជាអនុ ប្រធាន ទទួលបានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសកម្មជន សិទ្ធិមនុស្ស និងតំណាងសហគមន៍ជនរងគ្រោះជាច្រើនទៀត និងការថ្លែងសុន្ទរកថាគួរឲ្យរំជួលចិត្តដែលជារឿយៗ តែងតែ ធ្វើឲ្យអ្នកចូលរួមធ្វើបាតុកម្មសម្ដែងការអបអរសាទរ។…
Colin Meyn and Phorn Bopha
http://www.cambodiadailykhmer.com/news/5205/