សហរដ្ឋអាម៉េរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា
សហរដ្ឋអាម៉េរិកបង្ហាញនូវកង្វល់អំពីរបាយការណ៍នៃភាពមិនប្រក្រតីជា ច្រើន នៃការបោះឆ្នោតនៅកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានស្នើសុំឲ្យមានការស៊ើបអង្កេតដែលអាចយកជាការបាន។ អ្នកស្រី Jen Psaki អ្នកនាំពាក្យឲ្យក្រសួងការបរទេសអាម៉េរិកបានស្នើសុំឲ្យគណបក្ស ទាំងអស់និងអ្នកគាំទ្ររបស់គេឲ្យរក្សាសណ្ដាប់ធ្នាប់និង សន្ដិសុខជាបន្តទៀត នៅក្រោយពេលបោះឆ្នោតរួច។ គណបក្ស ប្រឆាំងនៅប្រទេសកម្ពុជាបានច្រានចោលនូវលទ្ធផលបឋម ទោះបីជាបក្សនេះបានទទួលកៅអីយ៉ាងច្រើនថែមទៀតក៏ដោយ។ …