អង្គការ៖ ការចោទប្រកាន់ការធ្វើបដិវត្តន៍ផ្កាកុលាបគឺគ្មានមូលដ្ឋានច្បាស់លាស់
កាលពីម្សិលមិញអង្គការសិទ្ធិមនុស្សបានទទូចឲ្យរដ្ឋាភិបាលលើក លែងការចោទប្រកាន់ពីបទញុះញង់របស់ខ្លួនលើបុរសបួននាក់ ដែល ត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន និងត្រូវបានចោទប្រកាន់ពីបទ រៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាល ដោយសារការចែកផ្កា កុលាបលឿងទៅឲ្យកងកម្លាំងការពារសន្ដិសុខ ហើយបានជំរុញពួកគេឲ្យងាក អាវុធរបស់ខ្លួនប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយកាល ពីម្សិលមិញ អង្គការសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍បានលើកឡើងថា រដ្ឋាភិបាលគ្មានភ័ស្ដុតាងគួរឲ្យទុក ចិត្តប្រឆាំងនឹងជនសង្ស័យទាំងនោះឡើយ។ នគរបាលបានចាប់ខ្លួននិស្សិត ទុត ច័ន្ទបញ្ញា និង កញ្ញា សុខ ដាលីស កាលពីថ្ងៃព្រហស្បតិ៍ នៅពេលពួកគេទៅយកផ្កាកុលាបចំនួន១.០០០ទង ដែលពួកគេបានរៀបចំ ដើម្បីចែកទៅឲ្យទាហាន និងនគរបាលនៅទូទាំងរាជធានីភ្នំពេញ អំឡុងភាព តានតឹងកំពុងតែកើនឡើង បន្ទាប់ពីការបោះឆ្នោតជាតិ ដែលមានជម្លោះ កាលពីខែមុន។ នៅថ្ងៃដដែលនោះនគរបាលក៏បានចាប់ខ្លួនអ្នកស្រី លឹម លីផេង ម្ចាស់ហាងបោះពុម្ព និងលោក ហ៊ី បូរិន បុគ្គលិកផ្នែកព័ត៌មានវិទ្យា ពីបទរៀបចំខិត្តប័ណ្ណតូចៗ ដើម្បីបិទភ្ជាប់ទៅនឹងផ្កាកូលាបទាំង នោះ ដោយជំរុញឲ្យនគរបាល និងទាហាន “ងាកអាវុធរបស់ខ្លួនប្រឆាំង ជនផ្ដាច់ការ”។ សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកបានចោទប្រកាន់ពួកគេទាំង បួនរូបពីបទ ប្រព្រឹត្តបទឧក្រិដ្ឋ ដែលត្រូវទទួលទោសជាប់ពន្ធ នាគារក្នុងម្នាក់ៗរហូតដល់ទៅពីរឆ្នាំ។…