អ្នកគាំទ្រគណបក្សប្រជាជនរារាំងអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យឆ្លងកាត់មហាវិថីព្រះសុរាម្រឹត
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាបានរារាំងអ្នកគាំទ្រគណបក្សប្រឆាំង មិនឲ្យបើកបរឆ្លងកាត់កន្លែងជួបជុំគ្នារបស់ខ្លួននៅសួនមុខវត្ត បទុម ក្នុងរាជធានីភ្នំពេញ ដោយបានវាយយានយន្តរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬរារាំងមិនឲ្យពួកគេធ្វើដំណើរឆ្លងកាត់ឡើយ ដែលជាការរំលោភច្បាប់បោះឆ្នោតយ៉ាងច្បាស់ក្រឡែត។ នៅក្នុងហេតុការណ៍មួយ យុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមមានគ្នាប្រាំមួយនាក់បានឡោម ព័ទ្ធម៉ូតូមួយគ្រឿង ហើយបានទាញដៃអ្នកជិះម៉ូតូនោះចេញពីម៉ូតូ ហើយបានទាញបង្វិលម៉ូតូនោះទាំងបង្ខំឲ្យគាត់ជិះទៅក្រោយវិញ។ នៅក្នុងឧបទ្ទវហេតុមួយទៀត អ្នកបើកបររថយន្តទំនើបមួយគ្រឿង ដែលបដិសេធមិនព្រមឈប់នៅត្រង់ចំណុចត្រួតពិនិត្យក្រៅផ្លូវការនោះ ត្រូវបានយុវជនគណបក្សប្រជាជនកម្ពុជាមួយក្រុមដេញតាមបណ្ដោយ មហាវិថីព្រះសុរាម្រឹត ដែលបានវាយរថយន្តរបស់គាត់ពីចំហៀង។គេឮយុវជនម្នាក់ស្រែកថា៖ “ នេះគឺជាផ្លូវរបស់យើង។ នេះគឺជាច្បាប់របស់យើង”។…
ខេមបូឌា ដេលី
http://www.cambodiadailykhmer.com/news/3087/