អ្នកគាំទ្របក្សសង្គ្រោះជាតិមកអបអរសាទរនឹងលោកសម រង្ស៊ី
ប្រជាពលរដ្ឋនិងសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃចន្ទនេះ ដែលជាគណបក្សប្រឆាំងលេចធ្លោនៅកម្ពុជា ប្រមាណជាង ៣០០ នាក់បានមកទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែ ដើម្បីអបអរសាទរនឹងជ័យជម្នះរបស់គណបក្សនេះដែលទទួលបានសម្លេងច្រើននៅក្នុងសភា។
ប៉ុន្តែ ទោះជាយ៉ាងណាក្តី មេដឹកនាំគណបក្សទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា នៅតែមិនទាន់ទទួលស្គាល់នូវលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី ៥ នេះនៅឡើយទេ ដោយសារតែមានភាពមិនប្រក្រតីជាយ៉ាងច្រើន នៅក្នុងអំឡុងពេលបោះឆ្នោតកាលពីម្សិលមិញ និងបានទាមទារឲ្យមានការត្រួតពិនិត្យឡើងវិញចំពោះរឿងមិនប្រក្រតីនេះ។ …
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/online/101456-2013-07-29-04-22-55