អ្នកភូមិក្នុងខេត្តព្រៃវែង ងាកទៅរកគណបក្សសង្គ្រោះជាតិវិញ
ស្រុកពារាំង និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង-មុខរបស់មេដឹកនាំជាន់ខ្ពស់នៅគណបក្សកាន់អំណាចមាន ច្រើននៅតាមផ្លូវ ទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រៃវែង។ ស្ទើរតែមួយគីឡូម៉ែត្រមួយៗ គេឃើញមានស្លាកសញ្ញាដែលមានរូបលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា កំពុងសម្លឹងមើលអ្នកធ្វើដំណើរ។ ខេត្តព្រៃវែងជាខេត្តនៅភាគខាងត្បូងប្រទេសដែលគ្របដណ្ដប់ទៅ ដោយវាលស្រែ គឺជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សកាន់អំណាចជាយូរមកហើយ ដោយមាន មេដឹកនាំមកពីគណបក្សប្រជាជនកម្ពុជាជាច្រើនសុទ្ធតែបានចេញមកពី ខេត្តនេះ។ ប៉ុន្តែ ឥឡូវនេះ នៅពេលចូលទៅកាន់ខេត្តព្រៃវែងតាមផ្លូវជាតិលេខ ៨ ដែលទើបក្រាលកៅស៊ូថ្មី និងមានដាក់រូបថតមេដឹកនាំគណបក្ស ប្រជាជនកម្ពុជាទាំងបីរូបនោះ មានមុខថ្មីពីរនាក់ដែលគេ មិនសូវស្គាល់នៅលើស្លាកសញ្ញាតាមចិញ្ចើមផ្លូវ។… លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំមុនបង្ហាញថា គណបក្ស ប្រជាជនកម្ពុជាបានបាត់បង់តំណែងមេឃុំ-ចៅសង្កាត់ចំនួន១២ទៅលើ គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពី ឆ្នាំមុន ដែលនេះជាចំនួនបាត់បង់តំណែងមេឃុំ-ចៅសង្កាត់ច្រើនបំផុត នៅក្នុងខេត្តតែមួយនៅទូទាំងប្រទេស។… ដោយមានអ្នកភូមិជាង៨០ភាគរយនៅក្នុងភូមិរាបពឹងផ្អែក ទៅលើការធ្វើស្រែ គ្រាន់តែល្មមហូបនោះ ការសន្យា របស់គណបក្សសម រង្ស៊ី មុនការបោះឆ្នោតឃុំ-សង្កាត់កាល ពីឆ្នាំមុន ដើម្បីបញ្ចុះតម្លៃប្រេង និងផ្ដល់ ប្រាក់១០ដុល្លារក្នុងមួយខែសម្រាប់មនុស្សចាស់ជរា ចូលនិវត្តនោះគួរឲ្យចាប់អារម្មណ៍ណាស់ ហើយការសន្យានេះបានបង្ហាញឲ្យឃើញលទ្ធផលនៅ ក្នុងការបោះឆ្នោតដោយគណបក្ស សម រង្ស៊ី បានទទួល សំឡេងគាំទ្រ៥៥ភាគរយ។… ការឈ្នះឆ្នោតរបស់គណបក្សសិទ្ធិមនុស្ស នៅក្នុងឃុំព្រៃដើមថ្នឹង គឺមានតិចតួចណាស់ ដោយឈ្នះគណបក្សប្រជាជនកម្ពុជាត្រឹមតែ២២សម្លេងប៉ុណ្ណោះ។ នេះបង្កឲ្យមានសង្គ្រាមទឹកដី ដោយមានផ្ទះជាច្រើនបានបិទស្លាក ពណ៌លឿងខៀវយ៉ាងច្បាស់គាំទ្រគណបក្សប្រជាជនកម្ពុជា។…
Khuon Narim និងDene-Hern Chen
http://www.cambodiadailykhmer.com/news/1083/