អ្នករិះគន់និយាយថា គ.ជ.ប. ត្រូវការកែទម្រង់ទាំងស្រុង
អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកវិភាគបាននិយាយកាលពីម្សិលមិញថា ការបន្តបរាជ័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បាន បង្ហាញថា គ.ជ.ប. គ្មានទាំងឆន្ទៈ និងមិនអាចបំពេញតួនាទីរបស់ខ្លួន ឲ្យបានត្រឹមត្រូវក្នុងនាមជាស្ថាប័នឯករាជ្យ និងមិនប្រកាន់បក្ខ ពួក ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និង តម្លាភាពនៅកម្ពុជាបានទេ។ ការចោទប្រកាន់ជាច្រើនដែលបានភ្ជាប់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតទៅនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតដែលខ្លួនត្រូវ ស៊ើបអង្កេត និងការបដិសេធយ៉ាងដាច់អហង្ការមិនអនុញ្ញាតឲ្យស្ថាប័ន ឯករាជ្យមួយត្រួតពិនិត្យការស៊ើបអង្កេតនោះ បានបន្តធ្វើឲ្យគណបក្ស ប្រឆាំង អង្គការសិទ្ធិមនុស្ស និងសាធារណជនមិនសប្បាយចិត្ត ដោយធ្វើ ឲ្យមនុស្សជាច្រើនចាត់ទុក គ.ជ.ប. ថាជាដៃជើងរបស់គណបក្សប្រជាជន កម្ពុជា។ កាលពីថ្ងៃអាទិត្យ ភាពចម្រូងចម្រាសពាក់ព័ន្ធនឹងស្ថាប័ននេះបាន លេចឡើងជាថ្មីម្តងទៀតនៅពេលដែលគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត បន្ទាប់ពីទទួលបានបទបញ្ជាឲ្យស៊ើបអង្កេតពីក្រុមប្រឹក្សាធម្មនុញ្ញ។ ថ្វីបើលោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនិយាយកាលពីប៉ុន្មានថ្ងៃមុនថា កញ្ចប់សុវត្ថិភាពសម្រាប់ ដាក់ឯកសារបោះឆ្នោតច្បាប់ដើមស្ថិតនៅកន្លែងមានសុវត្ថិភាពក្នុងទី ស្នាក់ការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏ដោយ ក៏គេបានរកឃើញ កញ្ចប់ប្រាំបីក្នុងចំណោមកញ្ចប់ទាំងនោះត្រូវបានបិទមិនត្រឹម ត្រូវ ហើយកញ្ចប់មួយចំនួនគ្រាន់តែយកខ្សែចងមាត់តែប៉ុណ្ណោះ។… យោងទៅតាមរបាយការណ៍ឆ្នាំ១៩៩៩របស់លោក ជេសហ្វ្រេ ហ្គែលឡាប់ ដែល នៅពេលនោះជាទីប្រឹក្សារបស់វិទ្យាស្ថានសិទ្ធិមនុស្សកម្ពុជា ការ ឈ្នះឆ្នោតបន្តិចបន្តួចរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការឆោះ ឆ្នោតឆ្នាំ១៩៩៨ គឺប្រហែលតែ១០ភាគរយប៉ុណ្ណោះ។ របាយការណ៍នោះបាន សន្និដ្ឋានថា ទោះជាយ៉ាងណា ការកែប្រែលទ្ធផលបន្តិចបន្តួចអាចធ្វើ ឲ្យគណបក្សប្រជាជនកម្ពុជាបាត់បង់សំឡេងភាគច្រើនដាច់ខាតនៅក្នុង រដ្ឋសភា។ អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលនិយាយនៅ ក្នុងលក្ខណៈអនាមិកដោយសារភាពរសើបពីបញ្ហានេះបានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងទទួលរងឥទ្ធិពល ពីរដ្ឋាភិបាល ហើយខ្លួនមានបំណងកែទម្រង់ដែរ ប៉ុន្តែ កិច្ចខិតខំប្រឹង ប្រែងរបស់ខ្លួនត្រូវបានរារាំង។ អតីតសមាជិករូបនេះបាននិយាយថា “កុំបន្ទោសតែគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតអី ស្ថាប័ននេះត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រង ពីរដ្ឋាភិបាល និងគណបក្សកាន់អំណាច។ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានបង្កើតឡើងដោយពឹង ផ្អែកលើថវិការបស់រដ្ឋាភិបាល និងតែងតាំងសមាជិកដោយគណបក្សនយោបាយ នោះ គ.ជ.ប. មិនអាចនៅជាអព្យាក្រឹត និងមិនលម្អៀងបានទេ”។…