អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង

ភ្នំពេញៈ រហូត​មក​ដល់​ពេល​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ទើប​តែ​ទទួល​បាន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត អន្តរជាតិ​ចំនួន​ត្រឹម​តែ ២៦​នាក់​ប៉ុណ្ណោះ គឺ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០០៨ ដែល​មាន​រហូត​ដល់ ៦០០ នាក់​។ មិន​មែន​តែ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ទេ ដែល​ថយ​ចុះ​នោះ​អ្នក​សង្កេត​ការណ៍​ជាតិ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ គឺ​មាន ៧៧២០ នាក់ ខណៈ​ដែល​ឆ្នាំ ២០០៨ មាន​រហូត​ដល់ ៣១២៦២ នាក់។… លោក នីថា បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​គ.ជ.ប បាន​ទទួល​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចំនួន ៦០០ នាក់ និង​អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន ៣១២៦២ នាក់​ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ២០០៣​គ.ជ.ប បាន​ទទួល​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ចំនួន ១១៥៦ នាក់​និង​អ្នក​សង្កេត​ការណ៍​ជាតិ​ចំនួន ២៩៦៣៧ នាក់​។…

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/election-watch/98901-2013-06-06-03-43-00