អ្នកកំពង់ស្ពឺអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជាប់​ឆ្នោត​អភិវឌ្ឍ​ជាតិ

កំពង់ស្ពឺៈ ក្រុម​អ្នក​បោះឆ្នោត​នៅ​ខេត្ត កំពង់ស្ពឺ​បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ ទោះ​ជា​គណបក្ស​ណា​ក៏​ដោយ​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស ប្រកប​ដោយ​សុខ​សន្តិភាព និង​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម។ …

លោក បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច បាន​ថ្លែង​ថា ថ្វី​ដ្បិត​តែ​នៅ​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ពី​លទ្ធផល​ថា តើ​គណបក្ស​ណា​មួយ​ទទួល​បាន​ជោគជ័យ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ប៉ុន្តែ គណបក្ស​ណា​ក៏​ដោយ​ដែល​ឈ្នះ​ការ​បោះឆ្នោត​ចាំ​បាច់​ត្រូវ​តែ​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក​ថ្លែង​ថា ៖ «ការងារ​ដំបូង​របស់​រដ្ឋាភិបាល​ថ្មី ដែល​ឈ្នះ​ឆ្នោត​គឺ​ត្រូវ​បន្ត​ឬ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​អភិឌ្ឍន៍ ជាតិ និង​បន្ត​ដោះស្រាយ​នូវ​រាល់​បាតុភាព​នានា​ជូន​ប្រជា​ពលរដ្ឋ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជា​បន្ត​ទៀត»៕

 

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/national/1-national-news/101478-2013-07-29-03-15-55