ការបើកញ្ចប់សុវត្ថិភាព “ក” ចំនួន ៨ ការិយាល័យនៅមណ្ឌលខេត្តបាត់ដំបង បានបញ្ចប់ហើយ
ភ្នំពេញ: កញ្ចប់សុវត្ថិភាព “ក” ចំនួន ៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបង ដែលក្រុមប្រឹក្សា ធម្មនុញ្ញ សម្រេចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បើកកញ្ចប់ ដើម្បីធ្វើឲ្យផ្ទៀងផ្ទាត់ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣នេះ។
ទាក់ទង ទៅនឹងបញ្ហានេះ លោក អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បាននិយាយប្រាប់អ្នកកាសែត បន្ទាប់ពីពិនិត្យកញ្ចប់សុវត្ថិភាព “ក” ចំនួន ៨ ការិយាល័យ នៅមណ្ឌលខេត្តបាត់ដំបងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងយកកិច្ចការនេះ ទៅពិនិត្យ និងពិចារណាមើល និងសម្រេចតាមរូបភាពតុលាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ និងយកកិច្ចការនេះ ទៅជម្រះ តាមផ្លូវច្បាប់ គឺធ្វើសវនាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងតែវិភាគ និងដាក់កម្មវិធី ធ្វើយ៉ាងណាក្តី មិនឲ្យលើសពីច្បាប់បានកំណត់ទេ។ ពោលគឺមិនឲ្យលើសថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលគជប ត្រូវប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។…