កូដកម្មអត់អាហាររបស់ព្រះអង្គម្ចាស់ធម្មិកោចប់ហើយ តែការតវ៉ាកំពុងបន្តធ្វើ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មបង្អត់អាហារហើយកាលពីយប់មិញក្រោម ហេតុផលថា អាជ្ញាធរសមត្ថកិច្ចបានរំខានភាពស្ងប់ស្ងាត់របស់ព្រះអង្គ។ ប៉ុន្តែ កសកម្មភាពតវ៉ារបស់គណបក្សសង្គ្រោះជាតិនៅតែបន្ត។ ក្រុម អ្នកគាំទ្រគណបក្សនេះបានដង្ហែញត្តិតវ៉ាដាក់ថ្វាយព្រះមហាក្សត្រ នៅព្រឹកថ្ងៃសៅរ៍នេះដើម្បីសុំឲ្យព្រះអង្គពន្យារពេលកិច្ចប្រជុំសភា ដំបូង និងគាំទ្រការមិនចូលប្រជុំរបស់គណបក្សប្រឆាំង។
ទីបំផុត ទៅ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោបានសម្រេចបញ្ចប់កូដកម្មអត់អាហាររបស់ខ្លួនហើយ។ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រដែលឥឡូវក្លាយជាមន្ត្រីបក្សប្រឆាំង បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃសៅរ៍នេះថា កងកម្លាំងសមត្ថកិច្ចជាច្រើនបានចុះទៅរារាំងព្រះអង្គ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់។ ព្រះអង្គម្ចាស់ ធម្មិកោ ដែលបានបេ្តជ្ញាថានឹងបង្អត់អាហារដោយគ្មានថ្ងៃកំណត់រហូតទាល់តែ មានដំណោះស្រាយបញ្ហាបោះឆ្នោតនោះ ក៏បានសម្រេចបញ្ចប់កូដកម្មតាំងពីពេលនោះដែរ បន្ទាប់ពីបានធ្វើកូដកម្មអត់អាហាររយៈពេល ១២ ម៉ោង។ ព្រះអង្គពន្យល់ថា កូដកម្មអត់អាហារត្រូវការភាពស្ងប់ស្ងាត់ ដូច្នេះបើគ្មានភាពស្ងប់ស្ងាត់តែបែរទៅជាកើតមានអំពើហិង្សាទៅវិញ នោះ កូដកម្មនោះក៏គ្មានន័យដែរ។ សមាជិករាជវង្សអង្គនេះបន្តថា ព្រះអង្គកំពុងរិះរកវិធីផ្សេងដើម្បីសម្តែងមតិតវ៉ាដោយសន្តិវិធី។… ប៉ែន បូណា
http://www.khmer.rfi.fr/thormico-fin-greve