ក្រសួង​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា​ប្រកាស​អនុញ្ញាត​ឲ្យ​វិទ្យុ​បរទេស​ភាសា​ខ្មែរ​ផ្សាយ​បាន​តាម​​វិទ្យុ​ក្នុង​ស្រុកឡើង​វិញ

លិខិត​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៩​ខែ​មិថុនា ក្រសួង​ព័ត៌មាន​និយាយថា​​ដោយ​​យោង​តាម​សំណូមពរនោះក្រសួងព័ត៌មាន​​នឹង​អនុញ្ញាត​ឲ្យ​វិទ្យុ​ FM ក្នុង​ស្រុក​ធ្វើ​ការ​ផ្សាយ​ឡើង​វិញ​នូវ​វិទ្យុបរទេស​ភាសាខ្មែរ​​​​ដូច​​ធម្មតា​ឡើង​វិញ។ បើតាម​ព័ត៌មាន​របស់​វ៉ឹបសាយថ៍​ដើម​អម្ពិល លោក​ខៀវ កញារីទ្ធ​ដែល​​បាន​ឈប់​សម្រាក​ពីតួនាទី​ដើម្បី​ចូលរួម​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​នោះ បាន​អន្តរាគមន៍​​ដែល​មាន​ការ​​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ថ្មី​នេះ។… យ៉ាង​ណាមិញ​សេចក្ដី​ប្រកាស​ព័ត៌មាន​​ដែល​បើក​ការ​អនុញ្ញាត​របស់​ក្រសួង​ ព័ត៌មាននេះ នៅ​តែ​​ទាម​ទារ​ឲ្យ​​​គោរព​តាម​​សេចក្ដី​ណែនាំ​របស់​លោក​រដ្ឋ​មន្រ្តី​​ខៀវ កញារីទ្ធ ចុះ​ថ្ងៃ​ទី​២១​មិថុនា​ដែល​សុំមិន​ឲ្យ​​​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ភាសា​ ខ្មែរ​រយៈពេល​២៤​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត៕ ​

http://www.radioaustralia.net.au/khmer/2013-06-30/1153866