ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជាប្រកាសអនុញ្ញាតឲ្យវិទ្យុបរទេសភាសាខ្មែរផ្សាយបានតាមវិទ្យុក្នុងស្រុកឡើងវិញ
លិខិតប្រកាសព័ត៌មានចុះថ្ងៃទី២៩ខែមិថុនា ក្រសួងព័ត៌មាននិយាយថាដោយយោងតាមសំណូមពរនោះក្រសួងព័ត៌មាននឹងអនុញ្ញាតឲ្យវិទ្យុ FM ក្នុងស្រុកធ្វើការផ្សាយឡើងវិញនូវវិទ្យុបរទេសភាសាខ្មែរដូចធម្មតាឡើងវិញ។ បើតាមព័ត៌មានរបស់វ៉ឹបសាយថ៍ដើមអម្ពិល លោកខៀវ កញារីទ្ធដែលបានឈប់សម្រាកពីតួនាទីដើម្បីចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតនោះ បានអន្តរាគមន៍ដែលមានការឈានទៅរកការសម្រេចចិត្តថ្មីនេះ។… យ៉ាងណាមិញសេចក្ដីប្រកាសព័ត៌មានដែលបើកការអនុញ្ញាតរបស់ក្រសួង ព័ត៌មាននេះ នៅតែទាមទារឲ្យគោរពតាមសេចក្ដីណែនាំរបស់លោករដ្ឋមន្រ្តីខៀវ កញារីទ្ធ ចុះថ្ងៃទី២១មិថុនាដែលសុំមិនឲ្យផ្សាយបន្តវិទ្យុបរទេសភាសា ខ្មែររយៈពេល២៤ម៉ោងមុនថ្ងៃបោះឆ្នោត៕