បក្សសង្គ្រោះជាតិខក​ចិត្ត​ចំពោះ​ក្រុមប្រឹក្សាធម្មនុញ្ញដែល​មិនទទួលយកលិខិតដែល​ខ្លួ​ន​បាន​ប្រគល់

គណបក្សសង្គ្រោះជាតិ សម្តែងការខកចិត្ត ចំពោះ​​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​​បដិសេធ​មិន ទទួល​យកលិខិត របស់តំណាង​គណបក្សសង្គ្រោះជាតិ ដែល​​ស្នើសុំ​ឲ្យ​បើក​កញ្ចប់ សុវត្ថិភាព«ក»​ ទាំងអស់​នៅមណ្ឌល​ខេត្តបាត់​ដំបង​។ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មការនាយក គណបក្សសង្គ្រោះជាតិ ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែ​សីហា​ បានសម្តែងការសោកស្តាយ ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន​កំពូល របស់​ជាតិ​ បែរ​ជា​បដិសេធ​មិនទទួលយកលិខិត របស់ខ្លួន ដែលស្នើសុំបើក​កញ្ចប់​សុវត្ថិភាព «ក» ទាំងអស់​នៅមណ្ឌល​ខេត្ត​បាត់ដំបង។ សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៨ ខែសីហា បាន​ចាត់​ទុក​ទង្វើ របស់ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​មិនទទួលយកលិខិត របស់គណបក្សសង្គ្រោះជាតិ​ កាល​ពីល្ងាចថ្ងៃទី២៨ ខែសីហា ថាជាកំ​ហុស​ឆ្គង​​​ធ្ងន់ធ្ងរមួយ។…

http://www.radioaustralia.net.au/khmer/2013-08-29/1183275