បក្សសង្គ្រោះជាតិខកចិត្តចំពោះក្រុមប្រឹក្សាធម្មនុញ្ញដែលមិនទទួលយកលិខិតដែលខ្លួនបានប្រគល់
គណបក្សសង្គ្រោះជាតិ សម្តែងការខកចិត្ត ចំពោះក្រុមប្រឹក្សាធម្មនុញ្ញ ដែលបដិសេធមិន ទទួលយកលិខិត របស់តំណាងគណបក្សសង្គ្រោះជាតិ ដែលស្នើសុំឲ្យបើកកញ្ចប់ សុវត្ថិភាព«ក» ទាំងអស់នៅមណ្ឌលខេត្តបាត់ដំបង។ លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មការនាយក គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា បានសម្តែងការសោកស្តាយ ដែលក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូល របស់ជាតិ បែរជាបដិសេធមិនទទួលយកលិខិត របស់ខ្លួន ដែលស្នើសុំបើកកញ្ចប់សុវត្ថិភាព «ក» ទាំងអស់នៅមណ្ឌលខេត្តបាត់ដំបង។ សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៨ ខែសីហា បានចាត់ទុកទង្វើ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនទទួលយកលិខិត របស់គណបក្សសង្គ្រោះជាតិ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ថាជាកំហុសឆ្គងធ្ងន់ធ្ងរមួយ។…