ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាឲ្យដាក់ទោសលើមន្ត្រីគ.ជ.ប
ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសៅរ៍បានបញ្ជាឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវដាក់ទោសទណ្ឌចំពោះមន្ត្រីដែលមិនបានបិទសៀលត្រឹមត្រូវ ទៅលើកញ្ចប់សន្លឹកឆ្នោត បន្ទាប់ពីសម្រេចមិនឲ្យមានការរាប់ឡើងវិញនិងមិនមានការ ស៊ើបអង្កេតបន្ថែមទៅលើភាពមិនប្រក្រត្រីនៃការបោះឆ្នោត នៅក្នុងខេត្តក្រចេះ។
សវនាការកាលពីថ្ងៃសៅរ៍គឺជាការសួរ សំណួរជាសាធារណៈលើកទីមួយដែលបញ្ជាដោយក្រុមប្រឹក្សាធម្មនុញ្ញ ចាប់តាំងពីការស៊ើបអង្កេតរបស់ខ្លួនបានចាប់ផ្តើមពីរសប្តាហ៍ កន្លងទៅ និងបានផ្តោតតែលើឯកសារពីខេត្តក្រចេះ ដែលកញ្ចប់សុវត្ថិភាពចំនួន៨ក្នុងចំណោម១៣ដែលត្រូវបាន ពិនិត្យកាលពីចុងខែមុន បានរកឃើញថាមិនមានបិទសៀល ដែលធ្វើឲ្យគណបក្សប្រឆាំងបានអំពាវនាវឲ្យមានការរាប់សន្លឹក ឆ្នោតឡើងវិញនៅការិយាល័យទាំងនោះ។
ប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ លោក ឯក សំអុល បានសរសេរនៅក្នុងសេចក្តីសម្រេចចេញកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីសវនាការបានធ្វើឡើងរយៈពេលជិត៦ម៉ោងដោយលើកឡើងថា៖ «កំហុសរបស់មន្ត្រីការិយាល័យបោះឆ្នោតនិងមន្ត្រីរាប់សន្លឹកឆ្នោត នៅការិយាល័យបោះឆ្នោតចំនួន៨ក្នុងឃុំ ស្វាយច្រេស ត្រូវតែដាក់ទោសទណ្ឌទៅតាមច្បាប់ដែលបានចែង វាជាកាតព្វកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការចាត់ការដាក់ទោសទណ្ឌមន្ត្រីទាំងនោះដែលបានប្រព្រឹត្ត ខុសច្បាប់»។
មុនពេលចេញសេចក្តីសម្រេច លោក សំអុល បានសុំឲ្យគណបក្សប្រឆាំងដាក់ភ័ស្តុតាងបង្ហាញអំពីកំហុស ធ្ងន់ធ្ងរដែលបានកើតឡើង ដោយលោកបានសួរ លោក ជូង ជូងី មេធាវីរបស់គណបក្សសង្គ្រោះជាតិថា៖ «តើអំពើហិង្សាណាមួយបានកើតឡើងចំពោះអ្នកបោះឆ្នោត និងតើប្រជាជនអាចបោះឆ្នោតបានដោយសម្ងាត់ឬអត់?»។…
http://www.postkhmer.com/index.php/national/1-national-news/103254-2013-09-02-03-45-52