ក្រុម​អ្នក​ភូមិ​បឹងកក់​និង​បុរី​កីឡា​ទាម​ទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សា​មក​លើ​ក្រុម​របស់​ខ្លួន

នំពេញ៖ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​ខឹង​សម្បារ​នឹង​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ក្នុង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​កញ្ញា​នេះ ​បាន​ទាមទារ​រក​យុត្តិធម៌​ចំពោះ​អំពើ​ហិង្សាមួយ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ មក​លើ​ក្រុម​របស់​ខ្លួន​នៅឯ​រមនីយដ្ឋាន​វត្ត​ភ្នំ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី​២២ ​ខែ​កញ្ញា​កន្លង​ទៅ។ ក្រុម​អ្នក​ភូមិ​អះអាង​ថា ​អាជ្ញាធរ​ខណ្ឌ​នេះ​បាន​បញ្ជា​ឲ្យ​មាន​ការ​បង្រ្កាប​ដោយ​ហិង្សា​ដោយ​ប្រើ​ ដំបងឆក់ ​និង​ចំពាម​បាញ់​គ្រាប់​ឃ្លី​ជាដើម​ ដើម្បី​បំបែក​កូដកម្ម​បង្អត់​អាហារ​របស់​ពួក​គេ​នៅ​យប់​នោះ។ ​ ការ​បង្រ្កាប​នោះ​បាន​បណ្តាល​ឲ្យ​រង​របួស​ទាំង​ស្រាល​ ទាំង​ធ្ងន់​ មនុស្ស​ប្រមាណ​១០​នាក់ ដោយ​រួម​ទាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​កាសែត​មួយ​ចំនួន​ផង។​…

សាយ មុន្នី
http://khmer.voanews.com/content/boeung-kak-lake-villagers-in-cambodia-camplain-against-police-violence-on-sunday-night/1756399.html