ខុមហ្វ្រែលចាប់ផ្តើម​​​យុទ្ធនាការ​​ឲ្យ​​​អ្នក​​​បោះ​​​ឆ្នោត​​​​ផ្ញើសារ​​​​​​​​​​​​​ជា​អក្សរ​សួរ​​​​បេក្ខជន​​អំពី​គោល​នយោបាយ​បក្ស​

គណៈ​​​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​​សេរី​​​ និងយុត្តិធម៌​​​ នៅ​​​កម្ពុជា ​​​ហៅ​​​កាត់​​​ថា​​​ ខុមហ្វ្រែល​​​  បានបើក​​​កម្មវិធីមួយ​​​ក្នុង​​​គោល​​​បំណង​​​ចង់ឲ្យ​​​អ្នក​​បោះ​​​ឆ្នោត​​ ​មាន​​​ទំនាក់​​​ទំនង​​​ដោយ​​​ផ្ទាល់​​​ជាមួយ​​​បេក្ខជន​​​ឈរ​ឈ្មោះ​​​ជា​​​ តំណាង​​​រាស្ត្រ​​​សម្រាប់ការ​​​បោះ​​​ឆ្នោត​​ដែល​​​នឹង​​​ប្រព្រឹត្ត​​​​ទៅ ​​​នៅ​​​ក្នុង ខែ​​​នេះ។​​​ គម្រោង​​​ដែល​​មាន​​​ចំណង​​​ជើង​​​ថា “ ​សួរ​​​េបក្ខជន​​​ឈរ​​​ឈ្មោះ​​​ ជា​​​តំណាង​​​រាស្ត្រ​” ហើយ​​​​ត្រូវ​​​បាន​​​បើក​​​ជា​​​ផ្លូវការ​​​កាលពី​ ​​ថ្ងៃ​​​សុក្រ​​​អនុ​​​ញ្ញាតឲ្យ​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ផ្ញើ​​​សំណួរ​​ ​តាម​​​រយៈ​​​ការ​​​ផ្ញើសា​​​ទៅ​​​កាន់​​​បេក្ខជនឈរ​ឈ្មោះ​ជា​តំណាង​ រាស្ត្រមក​​​ពី​​គណបក្ស​​​ចំនួន​​​បួន​​​ក្នុង​​​ចំណោម​​​​បក្ស​​​ ទាំងប្រាំបី  ​​​ដែលចូលរួម​​​​​​ប្រកួត​​​​ប្រជែង​​​​គ្នា​​​នៅក្នុង​​​​​ការ​​​បោះ​​​ ឆ្នោតជាតិ​​​​​​នេះ។ លោក ផាត​​​ សុភ័ក្រអ្នក​​​រៀប​​​ចំ​​​គម្រោង​​​នេះ​​​​បាន​​​លើក​​​ឡើង​​ ​ថា “ នៅ​​​ពេល​​​ប្រជា​​​ពល​​រដ្ឋ​​​ផ្ញើ​​​សារ​​មក សារនេះ​​​​​​នឹង​​​ បង្ហាញ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​របស់​​​យើង​​​ ហើយ​​​យើង​​​នឹង​​​បញ្ជូន​ ​​បន្ត​​​ទៅកាន់​​​គណបក្ស​​​នីមួយៗ”។ លោក​​​បាន​​​បន្ត​​​ថា “ នៅ​​​ពេល​​​ អ្នក​​​បោះ​​​ឆ្នោត​​​ឆ្លើយ​​​តប​​​ យើង​​​​ត្រួត​​​ពិនិត្យ​​​មើ​​​​​​ល​​​ ការ​​​ឆ្លើយ​​​តប​​​នេះ។ ប្រសិន​​​បើ​​​វា​​​ត្រឹម​​​ត្រូវ​​​ យើង​​​នឹង​​​បញ្ជូន​​​បន្ត”។ លោក សុភ័ក្រ បាន​​​មាន​​​ប្រសាសន៍​​​ថា ​ចាប់​​​​តាំង​​​ពី​​​ថ្ងៃ​​​សុក្រ​ មក​​​​​ មាន​​​សំណួរ​​​ប្រហែល​​​ជា​​​៣០​​​ត្រូវ​​​បាន​​​ឆ្លើយ ហើយ​​​សំណួរ ​​​ចំនួន​​​១២២​ផ្សេង​​​ទៀត​​​នឹង​​​កំពុង​​​រង់ចាំ​​​ចម្លើយ​​​ពី​​បេក្ខជន ​​​ឈរ​​​ឈ្មោះ​​​ជាតំណាង​​​រាស្រ្ត​​​​​​។…  

Alex Willemyns និង Mech Dara
http://www.cambodiadailykhmer.com/news/2572/