គជបទុកប្រាំថ្ងៃឲ្យគណបក្សផ្តល់ភស្តុតាងស្តីពីភាពមិនប្រក្រតី
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទុករយៈពេលប្រាំថ្ងៃដើម្បី ឲ្យគណបក្សនយោបាយផ្តល់ភស្តុតាងពីភាពមិនប្រក្រតីក្នុងថ្ងៃបោះ ឆ្នោតមុននឹងសម្រេចប្រកាសលទ្ឋផលជាលើកដំបូងដែលគ្រោងធ្វើនៅថ្ងៃទី ១០ខាងមុខនេះ។ មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា រយៈពេលនេះមានចំនួនតិចតួចពេកដែលធ្វើឲ្យគណបក្សនេះមានភាពលំបាក ក្នុងការប្រមូលភស្តុតាងឲ្យបានគ្រប់គ្រាន់ស្តីអំពីភាពមិន ប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។ លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី៦ ខែសីហាខាងមុខនេះគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុង ការបោះឆ្នោតនេះក៏ដូចជាភាគីពាក់ព័ន្ឋត្រូវដាក់របាយការណ៍អំពីភាព មិនប្រក្រតីអំពីការបោះឆ្នោតនេះនៅគណៈកម្មការរៀបចំការបោះឆ្នោត ថ្នាក់រាជធានីនិងខេត្ត និងគជបមិនឲ្យហួសរយៈពេលប្រាំថ្ងៃ។ លោកនិយាយថា «គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតនិងត្រួតពិនិត្យរបាយការណ៍ទាំង អស់នេះបន្ទាប់មកយើងនឹងចាត់វិធានការណ៍ដោះស្រាយទៅតាមកម្រិតនៃ បញ្ហាហើយការរៀបចំនេះ យើងអញ្ជើញតំណាងគណបក្សនយោបាយអ្នកអង្កេតការណ៍ជាតិនិងអន្តរជាតិចូល រួមពិនិត្យទាំងអស់គ្នា»។…