គជប ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ដាក់វិន័យ​រដ្ឋបាល​លើ​អ្នក​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​បោះឆ្នោតចំនួន​​ ៤រូប​​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ស្នើ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា ដាក់​​វិន័យ​​រដ្ឋបាល​លើ​មន្ត្រី​ក្រោម​​​ឱវាទ​​​ចំនួន​​​៤​រូប ពី​​បទ​​ល្មើស​​នឹង​​ច្បាប់​​បោះ​ឆ្នោត នៅអំឡុង​ពេលឃោស​នា​បោះឆ្នោត បោះឆ្នោត និង​រាប់សន្លឹក​ឆ្នោត​​។​ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​របស់ គជប ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ បានឲ្យដឹងថា គជប បាន​ផ្ញើលិខិត​ពីរ​ដាច់​ដោយឡែក​ពីគ្នា ទៅ​​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​​ដាក់​​ពិន័យ​​រដ្ឋបាល​​លើ​​ចៅ​សង្កាត់​​១​រូប​​និង​​អនុប្រធាន​​ ភូមិ​១​រូប និង​ស្នើ​រដ្ឋមន្ត្រីក្រសួ​ង​​អប់រំ យុវជន និង​កីឡា ដាក់​វិន័យ​​លើ​នាយក​សាលា​១​រូប និង​នាយករង​សាលា​១​រូប ពី​បទ​ល្មើស​​នឹង​ច្បាប់​បោះឆ្នោត​។​…

ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16174&lang=kh