គណបក្ស​សង្គ្រោះជាតិ មិន​រវីរវល់​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មិនទាន់​​ទៅ​ចុះឈ្មោះ ដើម្បី​ទទួល​បាន​សិទ្ធិ ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​នៅ​ឡើយ​ទេ។ ក្នុងនោះ គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ បាន​ប្រកាស​ថា គណបក្ស​ប្រឆាំង​មិន​រវីរវល់​នឹង​ដំណើរការ​ពិនិត្យ និងចុះឈ្មោះ​បោះឆ្នោត ដែល​គ.ជ.ប ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន ពី​​ថ្ងៃទី១ ដល់​ថ្ងៃ​ទី២០​តុលា។

ដំណើរ​ការ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះឆ្នោត ប្រចាំ​ឆ្នាំ​២០១៣ ចាប់​ផ្តើម នៅ​ថ្ងៃ​ទី​១​តុលា​នេះ បន្ត​រហូត​ដល់ ​ថ្ងៃ​ទី​២០​តុលា។ ដំណើរ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ធ្វើ​ឡើង នៅ​តាម​សាលា​ឃុំ-​សង្កាត់ ​ទូ​ទាំង​ប្រទេស បើ​ទោះ​បី​ជា​តំបន់​មួយ​ចំនួន ត្រូវ​ទឹក​ជន់​លិច​ក៏​ដោយ។ ប៉ុន្តែ ​នៅ​ថ្ងៃ​ផ្តើម​ពិនិត្យ​និង​ចុះ​ឈ្មោះ នៅ​ថ្ងៃ​ដំបូង ថ្ងៃទី១តុលា​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត នៅ​ឡើយ​ទេ។ ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ពេល​នេះ ទើប​ជា​ការ​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី បាន​ក្លាយ​ជា​សមាជិករដ្ឋ​សភា នៅ​ឆ្នាំ២០១៣។ លោក​សម រង្ស៊ី ត្រូវបាន​គ.ជ.ប លុបឈ្មោះ​ចេញ កាលពី​ឆ្នាំ២០១២ ដែល​នាំ​ឲ្យ​លោក​មិនអាច​ឈរឈ្មោះ​បោះឆ្នោត ក្លាយជា​អ្នកតំណាងរាស្ត្រ​បាន ដោយសារតែ​ជាប់ទោស ក្នុង​សំណុំ​រឿង​ព្រំដែន។ ប៉ុន្តែ​ នៅ​មុន​ការ​បោះឆ្នោត កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ លោក​សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ ប្រទាន​ការ​លើក​លែង​ទោស។…

លី ម៉េងហួរ
http://www.khmer.rfi.fr/cnrp-uncare-voting-registration