គណបក្សសង្គ្រោះជាតិត្រៀមរួចជាស្រេចក្នុងការធ្វើបាតុកម្ម និងធ្វើពហិការសភា
កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន ប្រកាន់ជំហរថា គណបក្សរបស់លោកនឹងអំពាវនាវឲ្យមានការ ធ្វើមហាបាតុកម្ម និងធ្វើពហិការរដ្ឋសភាប្រសិនបើអង្គការ សហប្រជាជាតិមិនចូលរួមក្នុងការស៊ើបអង្កេតឯករាជ្យលើ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីខែមុន ទេនោះ។ មកទល់នឹងពេលនេះ គ្មានការប្ដេជ្ញាចិត្តណាមួយពីអង្គការសហ ប្រជាជាតិក្នុងការស៊ើបអង្កេតភាពមិនប្រក្រតីនោះទេ ហើយគណបក្សប្រជាជនបានច្រានចោលរាល់ការស៊ើបអង្កេតដែលមិនស្ថិត ក្រោមការដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលមជ្ឈដ្ឋានទូទៅជឿថា មានភក្តីភាពចំពោះគណបក្សកាន់អំណាច។ ថ្លែងទៅកាន់អ្នកគាំទ្រជាង២០០នាក់នៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក កឹម សុខា បានច្រានចោលពាក្យចចាមអារ៉ាមតាមអុីនធើណិតដែលថា បក្ស សង្គ្រោះជាតិបានកំណត់យកថ្ងៃទី២០ ខែសីហា ជាថ្ងៃធ្វើ មហាបាតុកម្ម។ ប៉ុន្តែ លោកថ្លែងថា បាតុកម្មនឹងកើតមានឡើង ប្រសិនបើគណបក្សប្រជាជននៅតែបន្តច្រានចោលលក្ខខណ្ឌរបស់បក្ស ប្រឆាំងឲ្យមានការស៊ើបអង្កេតមិនលម្អៀងលើអ្វីដែលខ្លួនជឿថា ជា ភាពមិនប្រក្រតីជាទូទៅក្នុងការបោះឆ្នោត។ លោកបានថ្លែងថា “ជំហានចុងក្រោយ គឺការធ្វើបាតុកម្ម។ យើងនឹងស្នើទៅប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋមិនយល់ ស្របនឹងដំណោះស្រាយ [របស់គ.ជ.ប.] ទេនោះ ពួកគេនឹងក្រោកឈរឡើងដើម្បីធ្វើបាតុកម្ម។ យើងនឹងគាំទ្រប្រជាពលរដ្ឋឲ្យធ្វើបាតុកម្ម ហើយយើងនឹងសុំ ឲ្យប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សា”។ …