គណបក្សសង្គ្រោះជាតិ បើកសន្និសីទសារព័ត៌មាននៅថ្ងៃពុធស្អែកនេះ ដើម្បីបង្ហាញពីជំហររបស់គណបក្ស
គណបក្សសង្គ្រោះជាតិ នឹងបើកសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធ ទី២៥ខែកញ្ញា វេលាម៉ោង៩ នៅទីស្នាក់ការគណបក្ស សង្កាត់ចាក់អង្រែលើដើម្បីបង្ហាញពីគោលជំហររបស់គណបក្សជុំវិញ ស្ថានការណ៍នយោបាយបច្ចុប្បន្ន។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្ស សង្គ្រោះជាតិ ឲ្យដឹងថា សន្និសីទសារព័ត៌មាននោះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក សម រង្ស៊ី និងលោក កឹម សុខា។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ថ្នាក់ដឹកបេក្ខជនជាប់ឆ្នោត និងមន្ត្រីគណបក្សប្រមាណជាង១០០នាក់ កំពុងវិលត្រឡប់ពីខេត្តសៀមរាបមករាជធានីភ្នំពេញវិញ នៅព្រឹកថ្ងៃអង្គារនេះ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងប្រជុំរៀបចំការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំលើកទី៣ និងប្រមូលញត្តិដាក់ថ្វាយព្រះមហាក្សត្របន្តទៀត ដើម្បីប្រឆាំងលទ្ធផលបោះឆ្នោត។…
ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16328&lang=kh