គណបក្ស​សង្គ្រោះ​​ជាតិ ទាមទារ​ឲ្យ​ គជប លើក​ពេល​ឬ​ពន្យារ​​ពេល​ការពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត​​

គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ លើក​ពេល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​បាន​កំណត់​​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០​​ខែ​តុលា​នេះ​ ខណៈពេល​កម្ពុជាកំពុងរង​គ្រោះដោយសារ​ទឹក​ជំនន់ និង​ស្រប​ពេល​ដែល​គណបក្ស​ទាំងពីរ​​នឹង​ពិភាក្សា​​​​ទាក់ទងនឹង​​បញ្ហា​​ការ​ បោះឆ្នោត​នៅថ្ងៃ​ខាង​មុខ។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​០១​ខែ​តុលា​នេះ បានសរសេរថា គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការ​​កែទម្រង់​ស៊ីជម្រៅ​ទាក់ទង​នឹង​ការបោះឆ្នោត ដែល​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អស​នៈ​ក្នុង​សភា ត្រូវ​ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​។ សេចក្តីថ្លែងការណ៍​ បន្ត​ថា នៅ​ចំពោះមុខ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លើក​ពេល ឬ​ពន្យារពេល ការ​ពិនិត្យ​​​​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានកំណត់​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៣ ព្រោះ​​ជា​រដូវវស្សា ហើយ​ពលរដ្ឋ​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។…

ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16495&lang=kh