គណបក្សសង្គ្រោះជាតិ ទាមទារឲ្យ គជប លើកពេលឬពន្យារពេលការពិនិត្យនិងចុះឈ្មោះបោះឆ្នោត
គណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលបានកំណត់ធ្វើចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ខែតុលានេះ ខណៈពេលកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងស្របពេលដែលគណបក្សទាំងពីរនឹងពិភាក្សាទាក់ទងនឹងបញ្ហាការ បោះឆ្នោតនៅថ្ងៃខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្ស សង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី០១ខែតុលានេះ បានសរសេរថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅទាក់ទងនឹងការបោះឆ្នោត ដែលគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមានអសនៈក្នុងសភា ត្រូវពិភាក្សាគ្នានៅពេលខាងមុខ។ សេចក្តីថ្លែងការណ៍ បន្តថា នៅចំពោះមុខ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យលើកពេល ឬពន្យារពេល ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ធ្វើចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ព្រោះជារដូវវស្សា ហើយពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់។…
ពេជ្រ សុធារី
http://vodhotnews.com/?p=article&id=16495&lang=kh