គណបក្សប្រឆាំងដើរចេញពីបន្ទប់ផ្ទៀងផ្ទាត់លទ្ធផលរបស់ គ.ជ.ប.
តំណាងគណបក្សប្រឆាំងបានដើរចេញពីបន្ទប់ផ្ទៀង ផ្ទាត់លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ គ.ជ.ប. កាលពីម្សិលមិញដោយបានអះអាងថា ស្ថាប័ននេះបានធ្វើការស៊ើបអង្កេតដោយមិនសមស្រប និងដោយគ្មានវត្តមានរបស់ថ្នាក់ដឹកនាំខ្លួន។ គណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយ ឯករាជ្យ និងមានតម្លាភាពពីអ្វីដែលខ្លួនអះអាងថា ជាការលួចបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំអំឡុង ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានោះ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់ដំណើរការដោះស្រាយពាក្យបណ្តឹង ដែលកំពុងធ្វើឡើងដោយ គ.ជ.ប. ឡើយ។ អំឡុងពេលនៃការផ្ទៀងផ្ទាត់លទ្ធផលមកពីមណ្ឌល ក្រចេះ លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានប្រកាសស្ទើរតែភ្លាមៗថា ការផ្ទៀងផ្ទាត់នេះគឺជាឆាកល្ខោនហើយបានចោទ ប្រធាននាយកដ្ឋានប្រតិបតិ្តការបោះឆ្នោតរបស់ គ.ជ.ប. គឺលោក ហ៊ឺរ៉ុង ថា បានប្រើទម្រង់មិនត្រឹមត្រូវដើម្បីផ្ទៀងផ្ទាត់ លទ្ធផល។ លោក គួយ ប៊ុនរឿន បានចោទសួរថា “តើអស់លោកកំពុងផ្ទៀងផ្ទាត់អី?” ដោយលោកបានស្នើឲ្យមានការបង្ហាញច្បាប់់ដើមនៃ ទម្រង់១១០២ ដែលត្រូវបានបំពេញនៅឯការិយាល័យបោះឆ្នោតនីមួយៗ នៅពេលរាប់សន្លឹកឆ្នោត មុនពេលត្រូវបានដាក់បញ្ចូលទៅក្នុងកញ្ចប់ សុវត្ថិភាព “ក”។…