គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​ពី​​​បន្ទប់​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធផល​​​របស់ ​​​គ.ជ.ប.

តំណាង​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​ដើរ​​​ចេញពី​​​បន្ទប់​​​ផ្ទៀង​​​ ផ្ទាត់​​​លទ្ធ​​​ផល​​​បណ្តោះ​​​អាសន្ននៃ​​​ការ​​​បោះ​​​ឆ្នោត​​​របស់​ ​​​គ.ជ.ប. កាលពី​​​ម្សិល​​​មិញ​​​ដោយ​​​បាន​​​អះ​​​អាង​​​ថា ស្ថាប័ន​​​នេះ​​​បានធ្វើ​​​ការ​​​ស៊ើប​​​​​​អង្កេត​​​ដោយ​​​មិន​​​សម​​​ស្រប ​​​ និង​​​ដោយ​​​គ្មាន​​​វត្តមាន​​​របស់​​​ថ្នាក់​​​ដឹក​​​នាំ​​​ខ្លួន។ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ ឯករាជ្យ​​​ និង​​​មាន​​​តម្លាភាព​​​ពី​​​អ្វី​​​ដែល​​​ខ្លួន​​​អះ​​​អាង​​​ថា ជា​​​​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ទ្រង់​​​ទ្រាយ​​​ធំ​​​អំឡុង​ ​​ការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា​​​នោះ បាន​​​បញ្ជាក់​​​ថា ខ្លួន​​​មិន​​​ទទួល​​​ស្គាល់​​​ដំណើរ​​​ការ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង ​​​ដែល​​​កំពុង​​​ធ្វើ​​​ឡើង​​​ដោយ គ.ជ.ប. ឡើយ​​​។ អំឡុង​​​ពេលនៃ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធ​​​ផល​​​មក​​​ពី​​​មណ្ឌល​​​ ក្រចេះ លោក គួយ ប៊ុនរឿន ​​​តំណាង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ប្រកាស​​​ស្ទើ​​​រតែ​​​ភ្លាមៗ​​​ថា ការ​​​ផ្ទៀង​​​ផ្ទាត់​​​នេះគឺ​​​ជា​​​ឆាក​​​ល្ខោន​​​ហើយ​​​បាន​​​ចោទ​​​ ប្រធាននាយក​​​ដ្ឋាន​​​ប្រតិបតិ្ត​​​ការ​​​បោះ​​​​​​ឆ្នោត​​​​​​របស់ ​​​គ.ជ.ប. គឺ​​​លោក ហ៊ឺរ៉ុង ថា បាន​​​ប្រើ​​​ទម្រង់​​​មិន​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​​​​ផ្ទៀង​​​ផ្ទាត់​​ ​លទ្ធ​​​ផល។ លោក គួយ ប៊ុនរឿន បានចោទ​​​សួរ​​​ថា “តើ​​​​​​អស់​​​លោក​​​​​​កំពុង​​​ផ្ទៀង​​​ផ្ទាត់​​​អី?”​​​ ដោយ​​​លោក​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​បង្ហាញច្បាប់់​​​ដើម​​​នៃ​​​ ទម្រង់​​​​​​១១០២ ដែល​​​ត្រូវ​​​បាន​​​បំពេញ​​​នៅ​​​ឯការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​នីមួយៗ​​​ នៅ​​​ពេល​​​រាប់​​​សន្លឹក​​​ឆ្នោត មុនពេល​​​ត្រូវ​​​បាន​​​ដាក់​​​បញ្ចូល​​​ទៅ​​​​​​ក្នុង​​​កញ្ចប់​​​ សុវត្ថិភាព “ក”​​​។…

http://www.cambodiadailykhmer.com/news/4402/