គណបក្ស ប្រឆាំង​បង្វឹក​ក្រុម គ្រប់គ្រង​បាតុករ

ភ្នំពេញៈ គណ​បក្ស​សង្គ្រោះ ជា​តិ ​បា​នធ្វើ​​ការ​បណ្តុះបណ្តាល​ក្រុម ​ការងារ​របស់​ខ្លួន​អំពី​វិធី​គ្រប់គ្រង​បាតុករ ​ដើម្បី​បញ្ចៀស​ការ​បង្ក​ភាព​វឹកវរ​ណា​មួយ​ ហើយ​ប្រកាស​ថា នឹង​ធ្វើ​បាតុកម្ម​សាកល្បង​ពីរ​លើក​នៅ​មុន​ថ្ងៃ​កំណត់​ធ្វើ​មហាបាតុកម្ម​ទី​ ៧ ខែ​កញ្ញា​។ គណបក្ស​ប្រឆាំង បាន​ប្រ​កាស​​​កាលពី​ម្សិល​មិញ​ថា ​ខ្លួន​នឹង​រៀបច​ំ​ឲ្យ​មាន​ការ​សាក​ល្បង​បាតុ​កម្មចំ​នួន​ពីរលើក​នៅថ្ងៃទី​១ ​និង​ទី​៥ ខែ​កញ្ញា ​«ដើ​ម្បីធានា​ឲ្យ​បាន​នូវ​បាតុកម្ម​អហិង្សា ​និង​ទប់​ស្កាត់ការ​បង្ក​ចលា​ចល​ ពី​ក្រុម​ជន​ខិលខូច»​។ ការ​បណ្តុះ​បណ្តាល​​ម្សិល​មិញ​ ដែល​មាន​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​ក្នុ​ងស្រុក​ នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ ក្នុង​សង្កាត់​​ចាក់​អង្រែ ​ខណ្ឌ​មាន​ជ័យ មិន​បាន​អនុ​ញ្ញាត​​ឲ្យ​អ្នក​សារ​ព័ត៌​មាន​ចូល​យក​ព័ត៌​មាន​ឡើយ​នៅពេល​ពួកគេ ​ទៅ​ដល់​ទីនោះ​ ហើយ​ត្រូវ​លោក​ស្រី ​ជូ ​ឡុង​សូមូ​រ៉ា តំ​ណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ ​ជា​ភរិយា​លោក ស​ម ​រង្ស៊ី ​ប្រាប់​មកអ្នក​កាសែ​ត​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ទឹក​មុខ​មាំ​ថា ​«នេះ​ជា​កម្មវិធី​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ អ្នក​កាសែត​មិន​ត្រូវ​បាន​អញ្ជើញ​ឡើយ​» គម្រោង​ធ្វើ​បាតុ​កម្ម​អហិង្សា​របស់​បក្ស​ប្រឆាំង​ កំណត់​យក​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ មុន​ការ​ប្រកាស​លទ្ធផល​របស់​គ​ណៈ​​​ក​ម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​​កា​រ​​បោះ​ ឆ្នោ​ត(គ.ជ.ប)​​ ដើម្បី​ទាម​ទារ​​ឲ្យ​​បង្កើត​គណៈ​កម្មការ​ពិសេស​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រ​តី​ លើ​​ការ​​បោះ​ឆ្នោត​ ដែល​គណ​បក្ស​នេះ​យល់​ថា ​គណ​បក្ស​ប្រជា​ជន​កម្ពុជា មិន​មាន​សុច្ឆន្ទៈ​ក្នុង​ការ​បង្កើត​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​អគ្គ​នាយក​ហិរញ្​ញ​វត្ថុ​នៃ​គណ​បក្ស​សង្គ្រោះ​ជា​តិ លោក ​គី ​វណ្ណ​ដារ៉ា ​បាន​​អំពាវនា​វតាម​លិខិត​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ​ទៅ​កាន់​​អ្នក​គាំ​ទ្រនិង​សប្បុរស​ជន​​ដែល​ជាអ្នក«​ស្រ​ឡា​ញ់​​យុត្តិធ​​ម៌ ​និង​ប្រជា​ធិប​ តេយ្យ​» សុំឲ្យ​ចូល​រួម​ផ្តល់​ថវិកា​ ដល់​ការ​ប្រ​ព្រឹត្ត​ទៅ​នៃ​មហា​បាតុ​ក​ម្មថ្ងៃ​៧ ខែ​កញ្ញា​ខាងមុខនេះ​។…

http://www.postkhmer.com/index.php/national/1-national-news/103207-2013-08-30-03-25-32