គណៈកម្មាធិការស៊ើបអង្កេតរួមត្រូវរំលាយចោលរយៈពេលមិនដល់២៤ម៉ោងក្រោយការបង្កើត
ក្រុមការងាររួមបក្សមួយដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) បានប្រកាសកាលពីថ្ងៃសៅរ៍ថា នឹងត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតភាពមិន ប្រក្រតីក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ត្រូវបានរំសាយវិញភ្លាមៗកាលពីម្សិលមិញ ដោយលោក អ៊ឹម សួស្ដី ប្រធានគ.ជ.ប. បានប្រកាសថា គណៈកម្មា ធិការរបស់លោកនឹងបន្តស៊ើបអង្កេតដោយខ្លួនឯងវិញ ។… សេចក្ដីសម្រេចក្នុងការរំសាយគណៈកម្មាធិការស៊ើប អង្កេតរួមនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងបានច្រានចោលកាល ពីយប់ថ្ងៃសៅរ៍នូវលទ្ធផលនៃកិច្ចប្រជុំមួយដែល បានធ្វើឡើងមុននេះមួយថ្ងៃជាមួយគណបក្សប្រជា ជនកម្ពុជា ដោយសារគណបក្សកាន់អំណាចបានទទូចថា អង្គការសហប្រជាជាតិគ្មានសមត្ថកិច្ចក្នុងការស៊ើប អង្កេតពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ ។ គ.ជ.ប.បានលើកឡើងតាមសេចក្ដីថ្លែងការណ៍មួយដែល ក៏ត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ កម្ពុជា កាលពីរសៀលថ្ងៃម្សិលមិញថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការ សោកស្ដាយដែលការខិតខំប្រឹងប្រែងនេះពុំអាច សម្រេចទៅបាន។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែមាន សង្ឃឹម និងសមានចិត្តក្នុងការបន្តការងារនេះឲ្យបាន ឆាប់រហ័ស”។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រៅទី ស្នាក់ការគ.ជ.ប. ក្នុងបរិវេណក្រសួងមហាផ្ទៃកាលពីម្សិលមិញ លោក សួស្តី បានលើកឡើងថាគណៈកម្មាធិការរបស់លោកមិនអាចរង់ ចាំទាល់តែគណបក្សសង្គ្រោះជាតិយល់ព្រមចូលរួម ក្នុងការស៊ើបអង្កេតនេះទេ ព្រោះគ.ជ.ប. ត្រូវដោះស្រាយពាក្យបណ្ដឹងស្ដីពីភាពមិន ប្រក្រតីក្នុងការបោះឆ្នោតតាមកាលវិភាគដែល បានកំណត់ទុកមុន។ …