គណៈ​កម្មការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នៅ​អាច​កើត​មាន

ភ្នំពេញ៖ ប្រធាន​ក្រុម​ចរចា​ស្តី​ពី​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ បោះឆ្នោត​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​លោក ​ជាម ​យៀប​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នៅ​មាន​លទ្ធភាព​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ឡើយ​ បើ​ទោះ​ជា​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​រួច​ហើយ​ក្តី។​ ដំណាល​ គ្នា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ការ​ប្រកាស​លទ្ធផល​បណ្តោះ​បោះឆ្នោត​ អាសន្នក្នុង​ខេត្ត​ក្រុង​ចំនួន​១៥។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរិហារ ​ថា​ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​ឡើង​ក្នុង​ការបោះឆ្នោតជ្រើស​តាំង​ តំណាង​រាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​ហើយ​កត្តា​នេះ​ដែល​ធ្វើ​ឲ្យ​ខ្លួន​បាត់​បង់​អាសនៈ​តំណាង​រាស្ដ្រ។​ គណបក្ស ​ជំទាស់​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​មុន​ការ​ប្រកាស​ លទ្ធផល​បោះឆ្នោត។​ យ៉ាងណា​ក៏ដោយ ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រកាស​លទ្ធផល​ឆ្នោត​រួច​ទៅ​ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ។​ លោក​ជាម ​យៀប​យល់​ឃើញ​ថា​ លទ្ធភាព​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​បាន​លើក​ឡើង​នោះ​ អាច​នឹង​កើត​ទៅ​បាន​នៅ​មុន​ពេល​ដែល​គ.ជ.ប. ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដែល​គ្រោង​ធ្វើ​យ៉ាង​យូរ​បំផុត​នៅ​ ថ្ងៃ​ទី​៨​ខែ​កញ្ញា​ខាង​មុខ​នេះ។​ …

http://khmer.voanews.com/content/not-yet-late-for-election-deal-lawmaker-says/1729870.html