គណៈកម្មការដោះស្រាយបញ្ហាបោះឆ្នោតនៅអាចកើតមាន
ភ្នំពេញ៖ ប្រធានក្រុមចរចាស្តីពីការដោះស្រាយភាពមិនប្រក្រតីក្នុងការ បោះឆ្នោតខាងគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍នៅថ្ងៃពុធនេះថា នៅមានលទ្ធភាពដោះស្រាយភាពមិនប្រក្រតីនៅឡើយ បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរួចហើយក្តី។ ដំណាល គ្នានេះ គណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងការប្រកាសលទ្ធផលបណ្តោះបោះឆ្នោត អាសន្នក្នុងខេត្តក្រុងចំនួន១៥។ គណបក្សសង្គ្រោះជាតិបានបរិហារ ថា មានភាពមិនប្រក្រតីជាច្រើនបានកើតឡើងក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា ហើយកត្តានេះដែលធ្វើឲ្យខ្លួនបាត់បង់អាសនៈតំណាងរាស្ដ្រ។ គណបក្ស ជំទាស់ទាមទារឲ្យមានការដោះស្រាយបញ្ហាទាំងនេះមុនការប្រកាស លទ្ធផលបោះឆ្នោត។ យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលឆ្នោតរួចទៅ ហើយកាលពីថ្ងៃច័ន្ទ។ លោកជាម យៀបយល់ឃើញថា លទ្ធភាពដោះស្រាយភាពមិនប្រក្រតីដែលត្រូវបានលើកឡើងនោះ អាចនឹងកើតទៅបាននៅមុនពេលដែលគ.ជ.ប. ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដែលគ្រោងធ្វើយ៉ាងយូរបំផុតនៅ ថ្ងៃទី៨ខែកញ្ញាខាងមុខនេះ។ …
http://khmer.voanews.com/content/not-yet-late-for-election-deal-lawmaker-says/1729870.html