គណបក្សប្រជាជន៖ ការចរចាជាប់គាំងដោយសារការខ្វែងគំនិតគ្នានៅក្នុងបក្សប្រឆាំង
នាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្សប្រជាជនកម្ពុជា បានបន្ទោសគណបក្សសង្គ្រោះជាតិចំពោះការជាប់គាំងនៅ ក្នុងការចរចា ដែលអាចទម្លាយភាពទាល់ច្រកផ្នែកនយោបាយនាពេលបច្ចុប្បន្ន ដែលបណ្តាលឲ្យសមាជិកសភាជាប់ឆ្នោតទាំង៥៥រូបរបស់ គណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូល ប្រជុំសភានោះ។ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាបានផ្អាកការចរចា កម្រិតកំពូល តែប៉ុន្មានថ្ងៃមុនពេលគណបក្សប្រជា ជនកម្ពុជាបើកសម័យប្រជុំសភាដំបូងដោយគ្មានវត្ត មានរបស់សមាជិកសភាមកគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ ខែកញ្ញា ហើយមិនបានបន្តការចរចាផ្លូវការណាមួយតាំងពី ពេលនោះមក។…
Hul Reaksmey
http://www.cambodiadailykhmer.com/news/6314/