គ្មាន​សញ្ញា​វិជ្ជមាន​សម្រាប់​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​រឿង​បោះឆ្នោត

វ៉ាស៊ីនតោន៖ មន្ត្រី​គណបក្ស​ជំទាស់​និងមិន​មន្ត្រី​គណបក្ស​កាន់​អំណាច​ការពារ​គោល​នយោបាយ ​ រៀងៗ​ខ្លួន​ក្នុងរឿង​បង្កើត​គណៈកម្មាការ​ពិសេស​ឯករាជ្យ​ដើម្បី​ដោះ​ស្រាយ​ បញ្ហា​វិវាទ​បោះឆ្នោត​ដែល​ទំនង​ជាធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ​នោះ។ លោក ​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​វាគ្មិន​ក្នុង​កម្ម វិធី​ហេឡូ​វីអូអេ​ កាលពី​ថ្ងៃច័ន្ទ​បាន​អះអាង​ថា​ គណបក្ស​កាន់​អំណាច​គួរ​តែ​ចូលរួម​បង្កើត​គណៈ​កម្មការ​នេះ​ ប្រសិន​បើខ្លួន​គ្មាន​ធ្វើអ្វី​ខុស​ឆ្គង។​ គណបក្ស​ជំទាស់​បានចោទ​ ប្រកាន់​ថា​ មាន​ការ​លួចបន្លំ​សន្លឹក​ឆ្នោត​ដែលធ្វើ​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដល់​ទៅ​៦៨​អាសនៈ​ក្នុង​ចំណោម​១២៣អាសនៈ។​ គណបក្ស​ជំទាស់​អះអាង​ថា​ បើ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ទេដែលជាអ្នក​ឈ្នះ​គឺ​រហូត​ដល់​បាន​សំឡេង​៦៣​អាសនៈ ​ដែលអាច​បង្កើត​រដ្ឋាភិបាល​ថ្មីម្នាក់​ឯង​បាន។​ គណបក្ស​ជំទាស់​ស្នើសុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​ដោយ​មាន​ការ​ចូលរួម​ពីអ.ស.ប.​និង​អង្គការ​ឯករាជ្យ​ តែមន្ត្រី​គណបក្ស​កាន់​អំណាច​គឺ​លោក​ផៃ ស៊ីផាន​បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​ប្រឌិត​ការ​ឈ្នះ​ទៅវិញ​ដើម្បី​តវ៉ា។​ …

សុខ ខេមរា
http://khmer.voanews.com/content/consequences-after-the-announcement-of-election-resut-in-camboida/1746395.html