គ្មានសញ្ញាវិជ្ជមានសម្រាប់គណៈកម្មការឯករាជ្យស៊ើបអង្កេតរឿងបោះឆ្នោត
វ៉ាស៊ីនតោន៖ មន្ត្រីគណបក្សជំទាស់និងមិនមន្ត្រីគណបក្សកាន់អំណាចការពារគោលនយោបាយ រៀងៗខ្លួនក្នុងរឿងបង្កើតគណៈកម្មាការពិសេសឯករាជ្យដើម្បីដោះស្រាយ បញ្ហាវិវាទបោះឆ្នោតដែលទំនងជាធ្វើឲ្យជាប់គាំងនយោបាយនោះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ដែលជាវាគ្មិនក្នុងកម្ម វិធីហេឡូវីអូអេ កាលពីថ្ងៃច័ន្ទបានអះអាងថា គណបក្សកាន់អំណាចគួរតែចូលរួមបង្កើតគណៈកម្មការនេះ ប្រសិនបើខ្លួនគ្មានធ្វើអ្វីខុសឆ្គង។ គណបក្សជំទាស់បានចោទ ប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោតដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជាឈ្នះដល់ទៅ៦៨អាសនៈក្នុងចំណោម១២៣អាសនៈ។ គណបក្សជំទាស់អះអាងថា បើមានការស៊ើបអង្កេតច្បាស់លាស់ នោះគណបក្សសង្គ្រោះជាតិទេដែលជាអ្នកឈ្នះគឺរហូតដល់បានសំឡេង៦៣អាសនៈ ដែលអាចបង្កើតរដ្ឋាភិបាលថ្មីម្នាក់ឯងបាន។ គណបក្សជំទាស់ស្នើសុំឲ្យមានការស៊ើបអង្កេត ដោយមានការចូលរួមពីអ.ស.ប.និងអង្គការឯករាជ្យ តែមន្ត្រីគណបក្សកាន់អំណាចគឺលោកផៃ ស៊ីផានបានច្រានចោលការចោទប្រកាន់នោះ ដោយចាត់ទុកថា ជាការប្រឌិតការឈ្នះទៅវិញដើម្បីតវ៉ា។ …