គ.ជ.ប ​និង​ខុមហ្រ្វែល​ខ្វែង​គំនិត​គ្នា​លើ​ការ​បញ្ហា​ឃោសនា​បោះ​ឆ្នោត

ប្រ​មាណ​ជា​ពីរ​សប្តាហ៍​ខាង​មុខ​នេះ គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រ​កួត​ប្រ​ជែង​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាតិ​ ឆ្នាំ​នេះ​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ​ដែរ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការបោះ​ឆ្នោត និង​គណៈ​កម្មា​ធិការ​ជាតិ​ (..) នូវ​តែ​មិន​ទាន់​យល់​ស្រប​គ្នា​ទាក់​ទង​ទៅនឹង​ការ​ចូលរួម​ឃោសនា​ពី​សំណាក់​មន្ត្រី​រាជការ​ និ​ងកង​កម្លាំង​ប្រ​ដាប់​អាវុធ។… លោក ​ទេព​ នីថា​ អគ្គ​លេខា​ធិការ​នៃ គ.ជ.ប​បាន​ថ្លែង​ថា​នៅ​អំឡុង​ពេល​នៃ​ការ​ឃោសនា​ មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​សិទ្ធិ​ដូច​ជា​ពលរដ្ឋ​ទូទៅ​ដែរ​ គឺ​អាច​មាន​សិទ្ធិ​សុំ​ច្បាប់​នៅ​ ថ្ងៃ​ចុង​សប្តាហ៍​ ឬ​នៅ​ចន្លោះ​ម៉ោង​សម្រាក​មិន​ធ្វើ​ការ​ ឬ​ថ្ងៃ​សម្រាក​វិស្សមកាល​ ឬ​ដាក់​ច្បាប់​ក្នុង​អំឡុង​ពេល​ណា​មួយ​ដើម្បី​ចូល​រួម​ឃោសនា​ ដោយ​គ្រាន់​ហាម​ឃាត់​កុំ​ឲ្យ​មាន​ភាព​សកម្ម​ពេក​ក្នុង​ការ​ឃោសនា​នោះ។​…

http://www.radioaustralia.net.au/khmer/radio/onairhighlights/1145554