គ.ជ.ប និងខុមហ្រ្វែលខ្វែងគំនិតគ្នាលើការបញ្ហាឃោសនាបោះឆ្នោត
ប្រមាណជាពីរសប្តាហ៍ខាងមុខនេះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសភាជាតិ ឆ្នាំនេះនឹងចាប់ផ្តើមយុទ្ធនាការឃោសនារបស់ខ្លួន។ ជាមួយគ្នានេះដែរអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត និងគណៈកម្មាធិការជាតិ (គ.ជ.ប) នូវតែមិនទាន់យល់ស្របគ្នាទាក់ទងទៅនឹងការចូលរួមឃោសនាពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។… លោក ទេព នីថា អគ្គលេខាធិការនៃ គ.ជ.បបានថ្លែងថានៅអំឡុងពេលនៃការឃោសនា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធមានសិទ្ធិដូចជាពលរដ្ឋទូទៅដែរ គឺអាចមានសិទ្ធិសុំច្បាប់នៅ ថ្ងៃចុងសប្តាហ៍ ឬនៅចន្លោះម៉ោងសម្រាកមិនធ្វើការ ឬថ្ងៃសម្រាកវិស្សមកាល ឬដាក់ច្បាប់ក្នុងអំឡុងពេលណាមួយដើម្បីចូលរួមឃោសនា ដោយគ្រាន់ហាមឃាត់កុំឲ្យមានភាពសកម្មពេកក្នុងការឃោសនានោះ។…
http://www.radioaustralia.net.au/khmer/radio/onairhighlights/1145554