គ.ជ.ប.​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញនេះ​​​​​​ថា ខ្លួន​​​នឹងចេញ​​​ផ្សាយ​​​លទ្ធផល​​​ផ្លូវ​​​ការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​ ​នៅ​​​មុន ឬ​​​ត្រឹម​​​​​​​​​ថ្ងៃ​​​ទី​​​៨ ខែ​​​កញ្ញា ខណៈ​​​គណបក្ស​​​នយោបាយ​​​នានា​​​ និង​​​អាជ្ញា​​​​​​ធរ​​​មូល​​​ដ្ឋាន​​​បាន​​​ដាក់​​​​​​របាយការណ៍​​​​​​ ចំនួន​​​១៤​ស្ដីអំ​​​ពី​​​​​​​​ភាព​​​មិន​​​ប្រក្រតី​​​នៅ​​​ក្នុង​​​ថ្ងៃ​​ ​បោះ​​​ឆ្នោត​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២​​​ ខែ​​​សីហា​​​ មក​​​។ លោក ទេព នីថា អគ្គលេខាធិការ​​​គ.ជ.ប. បាន​​​ឲ្យ​​​ដឹងថា អំឡុង​​​ពេលពី​​​​​​បួន​​​​​​ទៅ​​​ប្រាំ​​​ថ្ងៃ​​​​​​បន្ទាប់​​​នេះ​​​ អនុគណៈកម្មកា​រ​​មួយ​​​របស់​​​គ.ជ.ប.​​​ នឹង​​​ស៊ើប​អង្កេតរបាយការណ៍​​​​​​ទាំង​​​១៤ ​​​ដែល​​​រួម​​​មាន​​​​​​​​​ទាំង​​​ការ​​​ចោទ​​​ប្រកាន់អំពី​​​ការ​​​ ប្រព្រឹត្ត​​​ខុស​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​​​​ផងដែរ​​​។ ការ​​​ស៊ើប​​​អង្កេត​​​នេះ​​​ នឹ​​​ង​​​បណ្ដាល​​​ឲ្យ​​​មាន​​​ការ​​​ពន្យារពេល​​​​​​តិច​​​តួច​​​ប៉ុណ្ណោះ​ ​​ក្នុង​​​ការ​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​បឋម​​​​​​ ដែល​​​គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​ទី​​​១០​​​ ខែ​​​សីហា ខាង​​​មុខ​​​នេះ​​​។ លោក ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​ថា “ ដំណើរ​​​ការ​​​របស់​​​គ.ជ.ប. នៅក្នុង​​​ការ​​​ពិនិត្យ​​​​​​របាយការណ៍​​​​​​ទាំងនេះ​​មាន​​​លក្ខណៈ​​​ ស្រដៀង​​​​​​គ្នា​​​​​​​​​នឹង​​​ដំណើរ​​​ការ​​​ដោះ​​​ស្រាយ​​​ពាក្យ​​​​​​ បណ្ដឹង​​​ដែរ​​​​​​។ យើង​​​នឹង​​​ធ្វើ​​​ការ​​​សម្រេច​​​ថា តើ​​​របាយ​​​ការណ៍​​​ទាំង​​​នោះ​​​សម​​​នឹង​​​ទទួល​​​បាន​​​ការ​​​ស៊ើប​​​ អង្កេត​​​ ឬ​​​ច្រាន​​​ចោល​​​” ដោយ​​​លោក​​​បន្ថែម​​​​​​ថា សេចក្ដី​​​សម្រេច​​​របស់​​​គ.ជ.ប.​​​ ពាក់​​​ព័ន្ធ​​​នឹង​​​សុពលភាព​​​នៃ​​​របាយការណ៍​​​ ឬ​​​លទ្ធ​​​ផល​​​នៃ​​​ការ​ស៊ើប​​​អង្កេត​​​​​​ មិន​​​អាច​​​ត្រូវ​​​បាន​​​ប្ដឹង​​​ជំទាស់​​​ទៅ​​​ស្ថាប័ន​​​ណា​​​ផ្សេង​​​ ឡើយ​​​។ លោក​​​ ទេព នីថា បាន​​​ឲ្យ​​​ដឹង​​​ថា ដោយ​​​សារ​​​តែ​​​ពាក្យ​​​បណ្ដឹង​​​ទាំង​​​នោះ​​​ គ.ជ.ប. អាច​​​នឹង​​​​​​លើក​​​ពេល​​​​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​បឋម​​​​​​ដែល​​​ គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​សៅរ៍  ទៅ​​​ថ្ងៃ​​​អាទិត្យ ឬ​​​ក៏​​​ថ្ងៃ​​​ច័ន្ទ​​​ សប្ដាហ៍​​​ក្រោយ​​​វិញ​​​​​​។ ក្នុង​​​ចំណោម​​​របាយការណ៍​​​ទាំង​​​១៤​​​នោះ​​​ របាយការណ៍​​​ចំនួន​​​ប្រាំពី​​​រ​​​​​​ជា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ ជាតិ​​​ បួន​​​ទៀត​​​គឺ​​​ជារបស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ ពីរ​​​ទៀត​​​ជា​​​របស់​​​គណបក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច​​​ និង​​​មួយ​​​ទៀត​​​ជា​​​របស់​​​អាជ្ញាធរ​​​ថ្នាក់​​​ស្រុក​​​។…

http://www.cambodiadailykhmer.com/news/4013/