គ.ជ.ប.កំណត់កាលបរិច្ឆេទចេញផ្សាយលទ្ធផលនៃការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញនេះថា ខ្លួននឹងចេញផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត នៅមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ខណៈគណបក្សនយោបាយនានា និងអាជ្ញាធរមូលដ្ឋានបានដាក់របាយការណ៍ ចំនួន១៤ស្ដីអំពីភាពមិនប្រក្រតីនៅក្នុងថ្ងៃ បោះឆ្នោតតាំងពីថ្ងៃទី២ ខែសីហា មក។ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានឲ្យដឹងថា អំឡុងពេលពីបួនទៅប្រាំថ្ងៃបន្ទាប់នេះ អនុគណៈកម្មការមួយរបស់គ.ជ.ប. នឹងស៊ើបអង្កេតរបាយការណ៍ទាំង១៤ ដែលរួមមានទាំងការចោទប្រកាន់អំពីការ ប្រព្រឹត្តខុសនៅថ្ងៃបោះឆ្នោតផងដែរ។ ការស៊ើបអង្កេតនេះ នឹងបណ្ដាលឲ្យមានការពន្យារពេលតិចតួចប៉ុណ្ណោះ ក្នុងការចេញផ្សាយលទ្ធផលបឋម ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។ លោក ទេព នីថា បានមានប្រសាសន៍ថា “ ដំណើរការរបស់គ.ជ.ប. នៅក្នុងការពិនិត្យរបាយការណ៍ទាំងនេះមានលក្ខណៈ ស្រដៀងគ្នានឹងដំណើរការដោះស្រាយពាក្យ បណ្ដឹងដែរ។ យើងនឹងធ្វើការសម្រេចថា តើរបាយការណ៍ទាំងនោះសមនឹងទទួលបានការស៊ើប អង្កេត ឬច្រានចោល” ដោយលោកបន្ថែមថា សេចក្ដីសម្រេចរបស់គ.ជ.ប. ពាក់ព័ន្ធនឹងសុពលភាពនៃរបាយការណ៍ ឬលទ្ធផលនៃការស៊ើបអង្កេត មិនអាចត្រូវបានប្ដឹងជំទាស់ទៅស្ថាប័នណាផ្សេង ឡើយ។ លោក ទេព នីថា បានឲ្យដឹងថា ដោយសារតែពាក្យបណ្ដឹងទាំងនោះ គ.ជ.ប. អាចនឹងលើកពេលចេញផ្សាយលទ្ធផលបឋមដែល គ្រោងធ្វើនៅថ្ងៃសៅរ៍ ទៅថ្ងៃអាទិត្យ ឬក៏ថ្ងៃច័ន្ទ សប្ដាហ៍ក្រោយវិញ។ ក្នុងចំណោមរបាយការណ៍ទាំង១៤នោះ របាយការណ៍ចំនួនប្រាំពីរជារបស់គណបក្សសង្គ្រោះ ជាតិ បួនទៀតគឺជារបស់គណបក្សប្រជាជនកម្ពុជា ពីរទៀតជារបស់គណបក្សហ៊្វុនស៊ិនប៉ិច និងមួយទៀតជារបស់អាជ្ញាធរថ្នាក់ស្រុក។…