ចំនួនអ្នក​សង្កេតការណ៍​អន្តរជាតិ​​នឹង​មាន​ចំនួន​តិចជាង​អាណត្តិ​មុនៗ

នំពេញ — ក្រុម​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ​សំខាន់ៗ​បាន​សម្រេច​ចិត្ត​មិន​បញ្ជូន​ អ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ​ ប៉ុន្តែ​ប្រទេស​ទាំងនោះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់​ទេ។​ អ្នកស្រី​ប៉ុក ពូន ​អ្នក​នាំ​ពាក្យ​នៃ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ប្រាប់វីអូអេ​ ខេមរ​ភាសា​តាម​សារ​អេឡិច​ត្រូនិក​ថា ​សហគមន៍​អឺរ៉ុប​នឹង​មិន​បញ្ជូនអ្នក​សង្កេត​ការណ៍​មក​ឃ្លាំ​មើល​ការ​បោះឆ្នោត ​ជ្រើស​តាំង​តំណាងរាស្ដ្រ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​នេះ​ទេ។​ អ្នកស្រី​បញ្ជាក់​ថា​ មូលហេតុ​ជាផ្លូវការ​នោះ​គឺ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ។​ ក៏ប៉ុន្តែ​ការណ៍​ដែល​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ព្រម​ធ្វើ​ តាម​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​អាច​ជាដើម​ហេតុនៃ​ការ​មិន​បញ្ជូន​អ្នក​ សង្កេត​ការណ៍​អឺរ៉ុប​មកកាន់​កម្ពុជា​ដែរ។​ អ្នកស្រី​ប៉ុក ពូន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​តាំង​ពី​ឆ្នាំ​១៩៩៣​មក ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​របស់​សហគមន៍​អឺរ៉ុបបាន​ផ្តល់​អនុសាសន៍​ ជា​ច្រើនដល់​កម្ពុជា​ ប៉ុន្តែ​អនុសាសន៍​មួយ​ចំនួន​នៅ​តែមិន​ទាន់​បានអនុវត្ត​ដោយ​អាជ្ញាធរ​ពាក់​ ព័ន្ធ​នៅ​ឡើយ​ទេ។​ សូម​បញ្ជាក់​ថា​ អនុសាសន៍​របស់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​ចុង​ក្រោយនៅ​ ឆ្នាំ​២០០៨ រួម​មាន​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​មិន​ប្រើ​ធនធាន​របស់​រដ្ឋ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​ក្នុង​ចំណោម​បេក្ខជន ​តំណាង​រាស្ត្រ​និង​គណបក្ស​នយោបាយ ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ … លោក​ទេព នីថា​គូស​បញ្ជាក់​ថា​ ការ​ធ្លាក់​ចុះនេះ​ទំនង​ដោយ​សារ​ភាព​ចាស់​ទុំ​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ ​កម្ពុជា​ និង​បញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង​នោះ។​ លោក​និយាយថា៖ «អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ គាត់​រៀប​ចំ​សង្កេត​ការណ៍​នៅ​ប្រទេស​ណា​ដែល​ទើប​រៀប​ចំ​ការ​បោះឆ្នោត​លើក​ ដំបូងៗ​ ដូច​គ.ជ.ប.​អញ្ចឹង​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ច្រើន​ ប៉ុន្តែ​ក្រោយ​មក​ការ​រៀបចំ​របស់​យើង​កាន់​តែ​ល្អ​ទៅ ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​មាន​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។​ ហើយ​ទី​ពីរ​វា​ទាក់ទង​នឹង​ប្រទេស​និង​អង្គការ​ដែល​ផ្តល់​អ្នក​សង្កេត​ការណ៍​ ហ្នឹង​ គាត់​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​របស់​គាត់»។…  

ឃួន ធារ៉ា
http://khmer.voanews.com/content/less-election-obersvors-for-july-28-lection-2013/1702755.html