ទល់​ថ្ងៃ​នេះ គ.ជ.ប ទទួល​បាន​បណ្តឹង​ចំនួន​២៥៧​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត

លោក ទេព នីថា អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ហៅ​កាត់​ថា គ.ជ.ប មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃចន្ទ ទី១៥ ខែ​កក្កដា​ថា គិត​មក​ដល់​ពេល​នេះ​ស្ថាប័ន គ.ជ.ប គ្រប់​លំដាប់​ថ្នាក់​ទទួល​បាន​ពាក្យ​បណ្តឹង​សរុប​ចំនួន​២៥៧​បណ្តឹង ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥។

លោក ទេព នីថា បញ្ជាក់​ថា បណ្តឹង​ប្តឹង​នៅ​គណៈ​កម្មាធិការ​ឃុំ​សង្កាត់​រៀប​ចំ​ការ​បោះ​ឆ្នោត​ មាន​ចំនួន ២០៩​បណ្តឹង និង​បាន​ដោះ​ស្រាយ​រួច​១៤៦​បណ្តឹង​។ បណ្តឹង​នៅ​ថ្នាក់​ខេត្ត​មាន​ចំនួន ៣៩​បណ្តឹង និង​បាន​ដោះ​ស្រាយ​រួច​ចំនួន​២០​បណ្តឹង​ និង​នៅ​ថ្នាក់​ជាតិ​គ.ជ.ប មាន​៦​បណ្តឹង តែ​ដោះ​ស្រាយ​រួច​ចំនួន​៣​បណ្តឹង។ លោក​បន្ត​ថា បណ្តឹង​ទាំង​នេះ កើត​មាន​នៅ ២១​រាជ​ធានី​ខេត្ត​ ទូទាំង​ប្រទេស។

លោក ទេព នីថា បញ្ជាក់​ថា​ បណ្តឹង​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ជាង​១០០​បណ្តឹង។ បណ្ដឹង​ពី​​គណបក្ស​ប្រជាជន​មាន​៤១​បណ្តឹង និង​ប្តឹង​ដោយ​អាជ្ញាធរ​មាន​២៧​បណ្តឹង ​ប្តឹង​ដោយ​ប្រជា​ពល​រដ្ឋ​៨​បណ្តឹង និង​ក្រៅ​ពី​នេះ​ប្តឹង​ដោយ​គណ​​បក្ស​​ផ្សេងៗ​ទៀត​។…

http://www.radioaustralia.net.au/khmer/2013-07-15/1161426