នគរបាលមិនទាន់វែកមុខអ្នកប្រឌិតសំឡេងខ្សែអាត់លោកនាយករដ្ឋមន្ត្រី
ភ្នំពេញៈ អ្នកនាំពាក្យនគរបាលជាតិ ឲ្យដឹងម្សិលមិញថា សមត្ថកិច្ចមិនទាន់ធ្វើការស្រាវជ្រាវរកអ្នកប្រឌិតកាត់ តសំឡេងខ្សែអាត់នាយករដ្ឋមន្ត្រីហ៊ុន សែន ដែលថ្លែងថា ចាញ់ឆ្នោត នៅឡើយ ដោយសារគ្មានបញ្ជាពីថ្នាក់លើ។
លោកឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិថ្លែងថា ទោះបីមានការអំពាវនាវពីគណបក្សប្រជាជនកម្ពុជា ឲ្យចាត់វិធានការវែកមុខអ្នកប្រឌិតខ្សែអាត់សំឡេង ក៏នគរបាលមិនទាន់ចាប់ផ្តើមធ្វើការដែរ។
លោកថ្លែងថា៖ «ខ្ញុំសាកសួរទៅអ្នកជំនាញមានសមត្ថកិច្ចហើយ ពួកគេមិនទាន់ដំណើរការទេ ហើយក៏មិនទាន់មានបញ្ជាពីថ្នាក់លើដែររឿងនេះ ទោះគណបក្សអំពាវនាវក៏ដោយ»។ លោកបន្តថា ៖ «ណាមួយ មិនទាន់មានពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជាទេ»។
ទោះយ៉ាងណាលោក ជៀម យាប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅដើមសប្តាហ៍នេះថា មេធាវីបក្សនឹងសិក្សាពីផ្លូវច្បាប់ ដើម្បីដាក់ពាក្យប្តឹងឲ្យអាជ្ញាធរវែកមុខអ្នកប្រព្រឹត្តការ កាត់តសំឡេងនេះ។…
http://www.postkhmer.com/index.php/online/102826-2013-08-23-03-04-56