នគរបាល​មិន​ទាន់​វែក​មុខ​អ្នក​ប្រឌិត​​​សំឡេង​ខ្សែ​អាត់​លោក​នាយក​រដ្ឋ​មន្ត្រី

ភ្នំពេញៈ អ្នកនាំ​ពាក្យ​នគរបាល​ជាតិ​ ឲ្យ​ដឹង​ម្សិលមិញ​ថា​ សមត្ថកិច្ច​មិន​ទាន់​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ប្រឌិត​កាត់​ តសំឡេងខ្សែអាត់​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ដែល​​ថ្លែង​ថា ចាញ់​ឆ្នោត​ ​នៅ​ឡើយ​ ​ដោយ​សារ​គ្មាន​បញ្ជា​ពី​ថ្នាក់​លើ។ លោក​ឧត្តម​សេនីយ៍​ គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថ្លែង​ថា ទោះបី​មានការ​អំពាវនាវ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឲ្យ​ចាត់វិធាន​ការ​វែក​មុខ​អ្នកប្រឌិត​ខ្សែ​អាត់​សំឡេ​ង​​ ក៏​នគរបាល​មិន​ទាន់​ចាប់​ផ្តើម​ធ្វើការ​ដែរ​។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សាកសួរ​ទៅ​អ្នក​ជំនាញ​មានសមត្ថកិច្ច​ហើយ ពួកគេ​មិនទាន់​ដំណើរ​ការ​ទេ ហើយ​ក៏​មិនទាន់​មាន​បញ្ជា​ពីថ្នាក់លើ​ដែរ​​រឿងនេះ​ ទោះ​គណបក្ស​អំពាវនាវ​ក៏​ដោយ​»។ លោក​បន្ត​ថា ៖ «ណាមួយ មិន​ទាន់​មាន​ពាក្យ​បណ្តឹង​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ​»។ ទោះយ៉ាងណា​លោក​ ជៀម យាប តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ដើមសប្តាហ៍​នេះ​ថា មេធាវី​បក្ស​នឹង​សិក្សា​ពី​ផ្លូវ​ច្បាប់​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឲ្យ​អាជ្ញាធរ​វែក​មុខ​អ្នក​ប្រព្រឹត្ត​ការ​ កាត់តសំឡេង​នេះ​។​…

http://www.postkhmer.com/index.php/online/102826-2013-08-23-03-04-56