បក្សធំហែរក្បួនឃោសនាខណៈដែលបក្សតូចៗដើរចែកខិត្តប័ណ្ណផ្សាយគោលនយោបាយ
ភ្នំពេញ — ថ្វីត្បិតតែគណបក្សនយោបាយមានរហូតដល់ចំនួនប្រាំបីប៉ុន្តែគណបក្ស ដែលមានសកម្មភាពពិតប្រាកដក្នុងការឃោសនាបោះឆ្នោតក្នុងរាជធានីភ្នំពេញ ហាក់ដូចជាមានចំនួនតិចតួចបំផុត។… នៅលើសន្លឹកឆ្នោត គណបក្សសញ្ជាតិកម្ពុជាឈរនៅលេខរៀងទី១ បន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិចនៅលំដាប់ទី២ រីឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យនៅលេខរៀងទី៣ តាមពីក្រោយដោយគណបក្សប្រជាជនកម្ពុជាដែលនៅលំដាប់លេខ៤ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនៅលេខរៀងទី៥។ រីឯលេខរៀងទី៦គឺគណបក្សខ្មែរឈប់ក្រនិងគណបក្សសង្គ្រោះជាតិ ឈរនៅលេខរៀងទី៧ក្នុងសន្លឹកឆ្នោត។ គណបក្សដែលមានលេខរៀងចុងក្រោយគេគឺគណបក្សសម្ព័ន្ធដើម្បីលទ្ធិ ប្រជាធិបតេយ្យនៅលេខរៀងទី៨។ ថ្វីត្បិតតែនេះជាឱកាសនៃការឃោសនាបោះឆ្នោត ប៉ុន្តែគណបក្សទាំងប្រាំបីនេះមិនបានធ្វើសកម្មភាពព្រមគ្នាក្នុង រាជធានីភ្នំពេញនោះទេ។…
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/ruling-party-opposition-emerge-as-most-active-campaigners-cambodia/1691997.html